km_tn/psa/044/018.md

8.0 KiB

ចិត្តរបស់​យើង​មិន​បាន​បែរ​ក្រោយ​ឡើយ...ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ

ឃ្លាទាំងពីរនេះគឺស្របគ្នា។ អ្នកនិពន្ធនិយាយអំពីភាពស្មោះត្រង់ ចំពោះព្រះជាម្ចាស់ដូចជាការដើរតាមទ្រង់និងភាពមិនស្មោះត្រង់ដូចជាវាកំពុងងាកចេញពីទ្រង់។ (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ចិត្តរបស់​យើង​មិន​បាន​បែរ​ក្រោយ​ឡើយ

ត្រង់នេះពាក្យ «ដួងចិត្ត» សំដៅទៅលើអារម្មណ៍ និងជាពិសេសចំពោះភាពស្មោះត្រង់និងការលះបង់។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងមិនបានឈប់ស្មោះត្រង់នឹងព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ‌អង្គ​បាន​បំបាក់​យើង

អ្នកនិពន្ធនិយាយពីការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ដូចជាវាកំពុងបំបែកវត្ថុផុយស្រួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានដាក់ទណ្ឌកម្មយើងយ៉ាងធ្ងន់ធ្ងរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ

អ្នកនិពន្ធនិយាយអំពីជនជាតិអីុស្រាអែល បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ដូចជាវាជាកន្លែងដែលគ្មានមនុស្សរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «និងធ្វើឲ្យដីរបស់យើងដូចជាកន្លែងដែលចចករស់នៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ឆ្កែ​ព្រៃ

ឆ្កែព្រៃមួយប្រភេទ

គ្របលើ​យើង​ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់

អ្នកនិពន្ធនិយាយពីសេចក្ដីស្លាប់ហាក់ដូចជាវាជាវត្ថុមួយដែលធ្វើឲ្យស្រមោលដល់អ្នកដែលជិតនឹងត្រូវស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើឲ្យយើង ដូច្នេះយើងហៀបនឹងស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប្រសិន‌បើ​យើង​បាន​ភ្លេច ព្រះ‌នាម​ព្រះជាម្ចាស់​របស់​យើង

នៅទីនេះពាក្យ «ឈ្មោះ» សំដៅទៅលើព្រះជាម្ចាស់ផ្ទាល់។ ការភ្លេចព្រះជាម្ចាស់គឺឈប់ថ្វាយបង្គំព្រះអង្គ។ នេះគឺជាអ្វីដែលមិនបានកើតឡើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើយើងភ្លេចព្រះជាម្ចាស់របស់យើង» ឬ «ប្រសិនបើយើងឈប់គោរពបូជាព្រះជាម្ចាស់របស់យើង» (សុមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-hypo]])

​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ

ការបាចដៃគឺជាកាយវិការមួយដែលមនុស្សធ្លាប់គោរពបូជានិងបន់ស្រន់ដល់​រក​ព្រះ​ដទៃ​ណា​មួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ថ្វាយបង្គំ​រក​ព្រះ​ដទៃ​ណា​មួយ» ឬ «បន់ស្រន់ដល់​រក​ព្រះ​ដទៃ​ណា​មួយ» (សូមមើលៈ rc://*/ta/man/translate/translate-symaction)

នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬអី?

អ្នកនិពន្ធប្រើសំណួរនេះ ដើម្បីបង្ហាញថា ព្រះជាម្ចាស់នឹងដឹងប្រសិនបើពួកគេគោរពបូជាព្រះផ្សេងទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ប្រាកដជានឹងរកឃើញ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត

ត្រង់នេះពាក្យ «ដួងចិត្ត» សំដៅទៅលើចិត្ត និងគំនិត។ ការបកប្រែរបៀបផ្សេងទៀតៈ ព្រះអង្គដឹងពីអ្វីដែលមនុស្សម្នាក់គិត ដោយសម្ងាត់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច

ឃ្លា «ពេញមួយថ្ងៃ» គឺជាការបំផ្លើស ដើម្បីបញ្ជាក់ថា ប្រជាជនរបស់ពួកគេត្រូវបានគេសម្លាប់ជាញឹកញាប់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សកំពុងសម្លាប់យើងគ្រប់ពេល» (សូមមើលៈ [[rc:///ta/man/translate/figs-hyperbole]] និង [[rc:///ta/man/translate/figs-activepassive]])

យើង​ខ្ញុំ​ត្រូវ​គេ​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សចាត់ទុកយើងជាចៀមសម្រាប់កាប់​សម្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់

អ្នកនិពន្ធប្រៀបធៀបជនជាតិអីុស្រាអែលទៅនឹងចៀមដែលមនុស្ស​យកទៅសម្លាប់ និងបរិភោគ។ ដូចចៀមគ្មានទីពឹង នៅចំពោះមុខពួកអ្នកដែលសម្លាប់ពួកគេ ដូច្នេះជនជាតិអីុស្រាអែលអស់សង្ឃឹមនៅមុខសត្រូវរបស់ពួកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)