km_tn/psa/044/015.md

2.9 KiB

ភាព​អាប់​យស​របស់​ទូល‌បង្គំ នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច

អ្នកនិពន្ធនិយាយពីភាពមិនស្មោះត្រង់របស់ទ្រង់ដូចជាវត្ថុដែលតែងតែនៅពីមុខទ្រង់ ដើម្បីឲ្យទ្រង់មើលឃើញ។ ឃ្លាមានន័យថា៖ ទ្រង់តែងតែគិតអំពីភាពអាម៉ាស់របស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំគិតអំពីភាពអាម៉ាស់របស់ទុលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ

អ្នកនិពន្ធនិយាយពីភាពខ្មាស់អៀនរបស់ទ្រង់ហាក់ដូចជាវត្ថុដែលគ្របដណ្ដប់ទ្រង់ ដូចជាភួយនឹងគ្របដណ្ដប់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពអាម៉ាស់នៃមុខរបស់ទូលបង្គំបានគ្របដណ្ដប់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សេចក្ដី​អាម៉ាស់​នៃមុខ​ទូល‌បង្គំ​

«ភាពអាម៉ាស់ដែលបង្ហាញនៅលើមុខរបស់ទូលបង្គំ» ។ នេះសំដៅទៅលើទឹកមុខរបស់ទ្រង់ដែលធ្វើឲ្យទ្រង់ខ្មាសគេ។

ពី​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ

នៅទីនេះពាក្យ «សំឡេង» សំដៅទៅលើអ្វីដែលមនុស្សនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារតែអ្វីដែលមនុស្សនិយាយថាអ្នកណាស្តីបន្ទោសនិងប្រមាថទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ស្តីបន្ទោសនិងប្រមាថ

ពាក្យទាំងនេះមានអត្ថន័យប្រហាក់ប្រហែល និងសង្កត់ន័យលើធម្មជាតិដ៏អាក្រក់នៃអ្វីដែលមនុស្សនេះនិយាយ។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)