km_tn/psa/044/012.md

3.8 KiB

លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ យ៉ាង​ថោក​បំផុត

អ្នកនិពន្ធនិយាយពីព្រះអម្ចាស់ដែលអនុញ្ញាតឲ្យសត្រូវរបស់អីុស្រាអែលយកឈ្នះពួកគេបានដូចជាព្រះអង្គបានលក់ប្រជាជនអីុស្រាអែលឲ្យខ្មាំងសត្រូវរបស់ពួកគេដែរ ប៉ុន្តែមិនតម្រូវឲ្យមានការសងប្រាក់ពីសត្រូវរបស់ពួកគេទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់ជនជាតិជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង

ឃ្លាទាំងពីរនេះគឺស្របគ្នាអំពីរបៀបដែលមនុស្សដែលពួកគេរស់នៅមើលងាយពួកគេ។ (សូមមើលៈfigs-parallelism)

ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់ជនជាតិជិត​ខាង​របស់​យើង​ខ្ញុំ

ពាក្យ «ស្តីបន្ទោស» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គធ្វើឲ្យយើងធ្វើអ្វីមួយដែលអ្នកជិតខាងរបស់យើងស្តីបន្ទោស» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកនៅជុំវិញយើងមើលងាយយើង ហើយចំអកយើង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម...ជា​ទីសើច​ចំអក​ក្នុង​ចំណោមមនុស្ស

ឃ្លាទាំងនេះស្របគ្នាអំពីរបៀបដែលប្រជាជាតិនានានៅជុំវិញពួកគេមើលងាយពួកគេ។(សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃ

ពាក្យ «ប្រមាថ» អាចត្រូវបានបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គធ្វើឲ្យប្រជាជាតិនានានៅជុំវិញយើងប្រមាថយើង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ជា​ទីសើច​ចំអក

នេះជាកាយវិការមួយដែលមនុស្សធ្លាប់មើលងាយអ្នកដទៃ។