km_tn/psa/044/003.md

3.3 KiB

ដោយ​ដាវ​របស់​ខ្លួន​ឡើយ

ពាក្យថាដាវសំដៅទៅលើអំណាចយោធា។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយការប្រយុទ្ធនឹងដាវផ្ទាល់របស់ពួកគេ» ឬ «ដោយកម្លាំងរបស់កងទ័ពរបស់ពួកគេផ្ទាល់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដៃរបស់ពួកគេផ្ទាល់

ត្រង់នេះពាក្យថា «ដៃ» សំដៅទៅលើអំណាច។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណាចផ្ទាល់ខ្លួន» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​វិញ

អ្នកអាចបន្ថែមកិរិយាស័ព្ទសម្រាប់ឃ្លានេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយពន្លឺនៃព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គបានទទួលដីជាកម្មសិទ្ធិរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-ellipsis)

ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ

ត្រង់នេះពាក្យថា «ព្រះ‌ហស្ត» និង «ព្រះ‌ពាហុ» សំដៅលើអំណាចរបស់ព្រះជាម្ចាស់។ រួមបញ្ចូលគ្នាពួកគេសង្កត់ន័យលើភាពអស្ចារ្យនៃអំណាចរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណាចដ៏អស្ចារ្យរបស់ពញរះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-doublet]])

​ពន្លឺ​នៃ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ

អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងពួកគេ ហើយមានចិត្តល្អចំពោះពួកគេដូចជាព្រះភ័ក្ត្ររបស់ព្រះអម្ចាស់បានចាំងបំភ្លឺមកលើពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះហប្ញទ័យល្អរបស់ព្រះអង្គ» ឬ «ការពេញព្រះហប្ញទ័យរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការ​សង្គ្រោះដល់​ពួក​យ៉ាកុប

ប្រជាជនអីុស្រាអែលត្រូវបានគេហៅឈ្មោះរបស់បុព្វបុរសរបស់ពួកគេថា «យ៉ាកុប»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)