km_tn/psa/040/010.md

3.8 KiB

មិន​បាន​លាក់​ការ​រំដោះ​របស់​ព្រះ‌អង្គ ទុក​​ឡើយ

«ទូលបង្គំមិនបានលាក់ទុកសេចក្តីសុចរិតរបស់ព្រះអង្គជាការសម្ងាត់ទេ»។ នេះក៏អាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមានផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានប្រាប់ដោយបើកចំហ ដល់មនុស្សគ្រប់គ្នាអំពីភាពសុចរិតរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ក្នុង​ចិត្តទូល‌បង្គំ​

ត្រង់នេះគឺសំដៅលើផ្នែកខាងក្នុងរបស់អ្នកនិពន្ធ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូល‌បង្គំ​បាន​ថ្លែង​ប្រាប់​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ និងការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​វិញ ក៏​មិន​បាន​បិទ​បាំងព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ នៅ​ក្នុង​ជំនុំ​ធំ​ដែរ

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំបានប្រាប់មនុស្សគ្រប់គ្នានៅក្នុងការប្រជុំដ៏អស្ចារ្យអំពីភាពស្មោះត្រង់នៃសម្ពន្ឋមេត្រី ឬភាពគួរឲ្យទុកចិត្តរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះត្រង់ របស់​ព្រះ‌អង្គ

នាមអរូបីនេះអាចត្រូវបានថ្លែងជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «តើអ្នកស្មោះត្រង់យ៉ាងណា ដើម្បីរក្សាការសន្យារបសព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

សូម​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ថែ‌រក្សា​ទូល‌បង្គំ​ជា‌និច្ច

នៅទីនេះ «ភាពស្មោះត្រង់នៃសម្ពន្ឋមេត្រី» និង «ភាពគួរឲ្យទុកចិត្ត» ត្រូវបានគេនិយាយដូចជាពួកគេជាមនុស្សរស់នៅដែលអាចការពារអ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំចង់ឲ្យ ភាពស្មោះត្រង់នៃសម្ពន្ឋមេត្រី និងភាពជឿជាក់របស់ព្រះអង្គរក្សាបានជានិច្ច» (សូមមើលៈ rc://*/ta/man/translate/figs-personification)