km_tn/psa/040/001.md

3.4 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តីដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អម្ចាស់​ដោយ​អំណត់

នេះមានន័យថា អ្នកនិពន្ធកំពុងរង់ចាំព្រះអម្ចាស់ជួយទ្រង់។

ព្រះ‌អង្គ​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​ស្តាប់​ខ្ញុំ...ឮ​សម្រែក​របស់​ខ្ញុំ

ទាំងនេះមានន័យដូចគ្នា ហើយអាចត្រូវបានបញ្ចូលទៅក្នុងឃ្លាតែមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានស្តាប់ខ្ញុំ នៅពេលខ្ញុំហៅព្រះអង្គ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-doublet)

​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ

ពាក្យប្រៀបធៀបទាំងពីរនេះមានន័យដូចគ្នា។ គ្រោះថ្នាក់របស់អ្នកនិពន្ធត្រូវបានគេនិយាយថា វាជារណ្តៅដ៏សាហាវដែលពោរពេញទៅដោយភក់។ នេះសង្កត់ន័យលើគ្រោះថ្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីការជាប់នៅក្នុងរណ្តៅដ៏អាក្រក់ដែលពោរពេញទៅដោយភក់ស្អិត» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

ហើយដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា

ត្រង់នេះ «ជើងខ្ញុំ» សំដៅទៅលើអ្នកនិពន្ធហើយ «ថ្ម» សំដៅលើកន្លែងសុវត្ថិភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានផ្តល់សុវត្ថិភាពសម្រាប់ទូលបង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metonymy]])