km_tn/psa/038/009.md

2.2 KiB

ក្ដីប្រាថ្នាដ៏ជ្រាលជ្រៅក្នុងចិត្តទូលបង្គំ

ត្រង់នេះ «បេះដូងខ្ញុំ» សំដៅទៅលើអ្នកនិពន្ធ។ នេះអាចមានប្រយោជន៍ក្នុងការបញ្ជាក់ថា អ្នកនិពន្ធចង់បានសុខភាពល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «បំណងប្រាថ្នាខ្លាំងបំផុតរបស់ទូលបង្គំ» ឬ «ដែលទូលបង្គំចង់ឲ្យព្រះអង្គព្យាបាលទូលបង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-explicit]])

សំឡេង​ថ្ងូរ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គអាចមើលឃើញពីភាពសោកសៅរបស់ទូលបង្គំទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បេះ​ដូង​ទូល‌បង្គំ​កម្រើក​ជា​ខ្លាំង

សំនួនវោហារស័ព្ទនេះមានន័យថា បេះដូងរបស់ទ្រង់លោតខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «បេះដូងទូលបង្គំលោតញាប់ខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

កម្លាំង​ទូល‌បង្គំ​ក៏​អន់​ថយ

«ខ្ញុំខ្សោយណាស់»

ភ្នែក​ទូល‌បង្គំ ក៏​ស្រវាំង​លែង​មើល​ឃើញ​អ្វី​ដែរ

«ទូលបង្គំមិនអាចមើលឃើញទៀតទេ»