km_tn/psa/038/003.md

2.5 KiB

ព័ត៌មានទូទៅៈ

ព្រះបាទដាវីឌបន្ដរៀបរាប់អំពីអ្វីដែលទ្រង់មានកំហុស និងភាពខ្មាស់អៀនចំពោះរូបកាយទ្រង់។ ទ្រង់ប្រើទិដ្ឋភាពជាក់ស្ដែង ដើម្បីសង្កត់ន័យលើផលប៉ះពាល់នៃមេរៀននេះ។

ក៏​គ្មាន​សេចក្ដី​សុខ​នៅ​ក្នុង​ឆ្អឹង​ទូល‌បង្គំ​ដែរ ដោយ​ព្រោះ​អំពើ​បាប​របស់​ទូល‌បង្គំ

នៅទីនេះ «ឆ្អឹងរបស់ខ្ញុំ» តំណាងឲ្យតួរបស់អ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «រាងកាយរបស់ទូលបង្គំទាំងមូលជំងឺ ដោយសារតែអំពើបាបរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​ឡើង​លិច​ក្បាល​ទូល‌បង្គំ​

អំពើទុច្ចរិតរបស់អ្នកនិពន្ធ ត្រូវបានគេនិយាយដូចជាទឹកជំនន់ដែលគ្របបាំងទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «អំពើទុច្ចរិតរបស់ទូលបង្គំគ្របបាំងទូលបង្គំដូចជាទឹកជំនន់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក៏​ដូច​ជា​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ទូល‌បង្គំ​ទ្រាំ​មិន​បាន

អំពើទុច្ចរិតរបស់អ្នកនិពន្ធ ត្រូវបានគេនិយាយដូចជាបន្ទុកធ្ងន់ដែលទ្រង់មិនអាចលើកបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេដូចជាបន្ទុកដែលធ្ងន់ពេកសម្រាប់ទូលបង្គំ ដើម្បីលើក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)