km_tn/psa/038/001.md

3.1 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយហើយ​ទោះ​បី​ព្រះអង្គព្រះ‌ពិរោធ​នឹង​ទូលបង្គំ​...សូម​កុំ​ធ្វើ​ទារុណ‌កម្ម​ទូលបង្គំ​ឡើយ

ឃ្លាទាំងនេះមានន័យថា មានមូលដ្ឋានដូចគ្នា ហើយគំនិតត្រូវបានធ្វើម្តងទៀតសម្រាប់ការសង្កត់ន័យ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

​ព្រួញ​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ឈឺ​ចុក​ចាប់

ភាពធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មរបស់ព្រះអម្ចាស់ទៅអ្នកនិពន្ធ ត្រូវបានគេនិយាយដូចជាព្រះអម្ចាស់បានបាញ់ព្រួញទៅក្នុងអ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទណ្ឌកម្មរបស់ព្រះអង្គពិតជាឈឺចាប់ដូចព្រះអង្គបានបាញ់ព្រួញមកលើទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌ហស្ដ​របស់​ព្រះអង្គ​បាន​សង្កត់ មក​លើ​ទូលបង្គំ

ការដាក់ទណ្ឌកម្មរបស់ព្រះអម្ចាស់ទៅលើអ្នកនិពន្ធ គឺដូចជាព្រះអម្ចាស់កំពុងតែវាយអ្នកនិពន្ធនោះ។ ត្រង់នេះ «ព្រះ‌ហស្ដ» សំដៅទៅលើឫទ្ធានុភាពរបស់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «អំណាចរបស់ព្រះអង្គធ្វើឲ្យទូលបង្គំដួល» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])