km_tn/psa/037/028.md

3.2 KiB

ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់នឹងការពារពួកគេជារៀងរហូត» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​នឹង​ត្រូវ​កាត់​ចេញ

ការបំផ្លាញមនុស្សអាក្រក់ ត្រូវបានគេនិយាយថាដូចជាមែកឈើដែលត្រូវបានកាត់ចោល ហើយបោះចោល។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣៧: ៨។ (សុមមើលៈ rc://*/ta/man/translate/figs-metaphor)

​ពួក​បរិសុទ្ធ

នេះសំដៅទៅលើមនុស្សដែលសុចរិត។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិត» (សុមមើលៈ rc://*/ta/man/translate/figs-nominaladj)

នឹង​ទទួល​ទឹក​ដី​ជា​មរតក

ការកាន់កាប់ដី ត្រូវបានគេនិយាយថា៖ នឹងទទួលបានជាមរតក។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣៧:៨ ។ ការបកប្រែរបៀបផ្សេងទៀតៈ «នឹងទទួលបានដីជាកម្មសិទ្ធិរបស់ពួកគេ» ឬ «នឹងរស់នៅដោយសុវត្ថិភាពនៅក្នុងដី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

មាត់​របស់​មនុស្ស​សុចរិត

នៅទីនេះ «មាត់» តំណាងឲ្យមនុស្សទាំងមូលដែលនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិត» (សុមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពាក្យ‌ពេចន៍​ប្រកប​ដោយ​ប្រាជ្ញា

នាមអរូបី «ប្រាជ្ញា» អាចត្រូវបានបញ្ជាក់ជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ផ្តល់ដំបូន្មានប្រកបដោយប្រាជ្ញាដល់អ្នកដទៃ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

​ជា​ពាក្យ​យុត្តិ‌ធម៌

នាមអរូបី «យុត្តិធម៌» អាចត្រូវបានបញ្ជាក់ជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «លើកទឹកចិត្តឲ្យមនុស្សផ្សេងទៀតរស់នៅដោយត្រឹមត្រូវ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)