km_tn/psa/037/001.md

2.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទ​ដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទ​ដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទ​ដាវីឌ។

កុំ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ

«កុំឲ្យមនុស្សអាក្រក់ធ្វើឲ្យអ្នកអន់ចិត្ត» ឬ «កុំអាក់អន់ចិត្តនឹងអ្វីដែលមនុស្សអាក្រក់ធ្វើ»។

ត្រូវ​ស្រពោន​ដូច​ជា​ស្មៅ...ក៏​ក្រៀម​ស្វិត ដូច​តិណជាតិ​ខៀវ​ខ្ចីដែរ

មនុស្សអាក្រក់ ត្រូវបានគេនិយាយថា៖ ដូចជាស្មៅ និងរុក្ខជាតិដែលស្ងួត និងងាប់នៅក្នុងអាកាសធាតុក្តៅ។ ភាពស្រដៀងគ្នាទាំងពីរនេះមានន័យថា ពួកគេនឹងស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្លាប់» ឬ «មកដល់ទីបញ្ចប់» (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])