km_tn/psa/036/001.md

3.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ទំនុក​របស់​ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់

អត្ថន័យដែលអាចមានគឺ១) ស្តេចដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទ​ដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទ​ដាវីឌ។

បាបនិយាយដូចជាពាក្យសម្តី

អំពើបាបត្រូវបានពិពណ៌នាថា ជាព្យាការីក្លែងក្លាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «បាបគឺដូចជាព្យាការីក្លែងក្លាយដែលនិយាយ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-simile]])

នៅក្នុងដួងចិត្តរបស់មនុស្សអាក្រក់

ត្រង់នេះ «ដួងចិត្ត» សំដៅទៅលើផ្នែកខាងក្នុងរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ដល់ផ្នែកខាងក្នុងរបស់មនុស្សអាក្រក់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មនុស្សអាក្រក់

នេះមិនសំដៅទៅលើបុរសជាក់លាក់ទេតែសំដៅទៅលើមនុស្សអាក្រក់ជាទូទៅ។ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

នៅ​ក្នុង​ភ្នែក​គេ

នៅទីនេះ «ភ្នែក» សំដៅទៅលើមនុស្សអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅក្នុងគេ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

គេ​បញ្ចើច‌បញ្ចើ​លើក​តម្កើង​ខ្លួន​ឯង​ខ្លាំង​ពេក

«គេចូលចិត្តជឿ» ឬ «គេចង់គិត»

អំពើ​ទុច្ចរិត​របស់​គេ មិន​អាចមាន​អ្នក​ណា ឃើញ ឬ​ស្អប់​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់នឹងមិនស្វែងរក និងស្អប់អំពើបាបរបស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)