km_tn/psa/035/007.md

4.6 KiB

ពួក​គេ​បាន​បង្កប់​អន្ទាក់ ដើម្បីចាប់​ទូល‌បង្គំ

គ្រោងការណ៍របស់មនុស្សអាក្រក់ ត្រូវបានគេនិយាយដូចជាពួកគេជាសំណាញ់ដែលពួកគេកំណត់ ដើម្បីចាប់អ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចង់ចាប់ទូលបង្គំនៅក្នុងសំណាញ់ដូចជាសត្វតូច» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់ជីវិត​ទូល‌បង្គំ

គ្រោងការណ៍របស់មនុស្សអាក្រក់ ត្រូវបានគេនិយាយថា៖ ដូចជារណ្តៅដែលពួកគេជីក ដើម្បីចាប់អ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចង់ចាប់ទូលបង្គំនៅក្នុងរណ្តៅដូចជាសត្វធំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជីវិត​ទូល‌បង្គំ

នេះសំដៅទៅលើអ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ឲ្យ​គេជួប​នឹងការ​ហិន​វិនាស ដោយ​មិន​ដឹង​ខ្លួន

ការបំផ្លាញ ត្រូវបានគេនិយាយដូចជាវាជាសត្វដ៏គ្រោះថ្នាក់ដែលនឹងវាយប្រហារពួកគេភ្លាមៗ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យពួកគេត្រូវបានបំផ្លាញភ្លាមៗ» ឬ «សូមឲ្យពួកគេភ្ញាក់ផ្អើលព្រោះព្រះអង្គបំផ្លាញពួកគេភ្លាមៗ» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-abstractnouns]])

​អន្ទាក់​ដែល​ខ្លួនគេ​បាន​បង្កប់​ទុក

គ្រោងការណ៍របស់មនុស្សអាក្រក់ ត្រូវបានគេនិយាយដូចជាពួកគេជាសំណាញ់ដែលពួកគេដាក់ដើម្បីចាប់អ្នកសរសេរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សំណាញ់ដែលពួកគេបានដាក់ ដើម្បីចាប់ទូលបង្គំដូចជាសត្វ ហើយធ្វើបាបទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​ឲ្យ​គេ​ធ្លាក់​ចូល​អន្ទាក់​នោះ

នេះជាពាក្យប្រៀបធៀបដូចគ្នានឹង ខ ៧។ សំណាញ់មានគោលបំណងចាប់អ្នកសរសេរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមឲ្យពួកគេធ្លាក់ចូលទៅក្នុងរណ្តៅដែលពួកគេបានជីកសម្រាប់ទូលបង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ធ្លាក់​ចូល​

អត្ថន័យដែលអាចមានគឺ ១) ធ្លាក់ទៅក្នុងរណ្តៅនៃ ខ ៧ ឬ ២) ធ្លាក់ចូលទៅក្នុងការបំផ្លាញ។

ហើយ ពួកគេ​វិនាស​អន្តរាយ​ទៅ

នាមអរូបី «ការបំផ្លាញចោល» អាចត្រូវបានចែងក្នុងទម្រង់ផ្សេងទៀត។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះពួកគេនឹងត្រូវបានបំផ្លាញ» ឬ «នោះ គឺជារបៀបដែលព្រះអង្គគួរតែបំផ្លាញពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)