km_tn/psa/034/015.md

2.9 KiB

ព្រះ‌នេត្រ​ព្រះ‌អម្ចាស់ ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត

ត្រង់នេះ «ព្រះនេត្ររបស់ព្រះអម្ចាស់» សំដៅទៅលើការឃ្លាំមើលដ៏ប្រុងប្រយ័ត្នរបស់ព្រះអង្គ។ «មនុស្សសុចរិត» គឺជាឯកសារយោងសំដៅទៅលើមនុស្សសុចរិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ទតមើលដោយប្រុងប្រយ័ត្នចំពោះមនុស្សសុចរិត» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]]) (សូមមើលៈ [[rc:///ta/man/translate/figs-nominaladj]])

ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ

ត្រង់នេះ «ព្រះ‌កាណ៌​ព្រះ‌អង្គ» សំដៅទៅលើបំណងប្រាថ្នារបស់ព្រះអម្ចាស់ក្នុងការឆ្លើយតបចំពោះពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គយកចិត្តទុកដាក់នឹងសម្រែករបស់ពួកគេ» ឬ «ព្រះអង្គឆ្លើយតបនឹងសម្រែករបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែន​ដី នឹក​ចាំ​ពីពួក​គេ​ត​ទៅ​ទៀត

ព្រះអម្ចាស់នឹងធ្វើឲ្យប្រជាជនបំភ្លេចពួកគេទាំងស្រុង នៅពេលពួកគេស្លាប់ គឺដូចជាព្រះអង្គយកកាំបិតមកកាត់ផ្តាច់ការចងចាំរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះ នៅពេលពួកគេស្លាប់ មនុស្សនឹងភ្លេចពួកគេទាំងស្រុង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អម្ចាស់​ព្រះ​សណ្ដាប់

ត្រង់នេះ «ព្រះ​សណ្ដាប់» មានន័យថាព្រះអម្ចាស់ចង់ឆ្លើយតបនឹងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់យកចិត្តទុកដាក់ចំពោះពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)