km_tn/psa/033/004.md

3.6 KiB

ព័ត៌មានទូទៅៈ

នៅក្នុង ខ នីមួយៗមានពីរបន្ទាត់ដែលមានអត្ថន័យប្រហាក់ប្រហែល។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ទៀង​ត្រង់

ត្រង់នេះ«ទៀងត្រង់» ត្រូវបានប្រើជាពាក្យប្រៀបធៀបសម្រាប់អ្វីមួយដែលជាការពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់តែងតែធ្វើអ្វីដែលព្រះអង្គមានបន្ទូលថាទ្រង់នឹងធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌

នាមអរូបីទាំងនេះអាចត្រូវបានថ្លែងជាសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គចូលចិត្តធ្វើអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌» ឬ «ព្រះអង្គស្រឡាញ់អ្នកដែលធ្វើអ្វីដែលត្រឹមត្រូវ និងយុត្តិធម៌» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អម្ចាស់

នៅទីនេះ «ផែនដីពេញហើយ» គឺជាសញ្ញាសម្គាល់ដែលមានន័យថា ភាពស្មោះត្រង់នៃសេចក្ដីសញ្ញារបស់ព្រះអង្គអាចមើលឃើញនៅទូទាំងផែនដី។ ការបកប្រែរបៀបផ្សេងទៀតៈ «ភាពស្មោះត្រង់នៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់អាចមាននៅពាសពេញពិភពលោក» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌អម្ចាស់ ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដោយ‌សារ​ខ្យល់​ដង្ហើមចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ

នេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយព្រះបន្ទូលរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)