km_tn/psa/032/007.md

4.2 KiB

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​របស់​ទូល‌បង្គំ

ព្រះអម្ចាស់គឺត្រូវបានគេនិយាយថា៖ ជាកន្លែងដែលមានសុវត្ថិភាពពីការវាយប្រហាររបស់ខ្មាំងសត្រូវរបស់អ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គគឺដូចជាកន្លែងដែលទូលបង្គអាចលាក់ខ្លួនទូលបង្គំពីសត្រូវរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀងនៃ​ជ័យ​ជម្នះ

ពាក្យប្រៀបធៀបនេះមានន័យថា ការការពាររបស់ព្រះអម្ចាស់ដល់អ្នកនិពន្ធគឺជាបុព្វហេតុនៃចម្រៀងជ័យជម្នះ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារតែព្រះអង្គ ទូលបង្គំនឹងចម្រៀងនៃជ័យជំនះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រាក

នេះប្រហែលជាពាក្យតន្ត្រីដែលប្រាប់មនុស្សពីរបៀបច្រៀង ឬលេងឧបករណ៍របស់ពួកគេនៅទីនេះ។ ការបកប្រែខ្លះសរសេរពាក្យភាសាហេប្រឺ ហើយការបកប្រែខ្លះមិនរួមបញ្ចូលវាទេ។ សូមមើលពីរបៀបបកប្រែក្នុងជំពូក ៣ៈ១ (សូមមើលៈ rc://*/ta/man/translate/translate-transliterate)។

យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវដែល​អ្នក​ត្រូវ​ដើរ

ពាក្យ «ត្រាស់បង្រៀន» និង «បង្រៀន» មានន័យថា ជាមូលដ្ឋានដូចគ្នា ហើយសង្កត់ន័យលើការណែនាំយ៉ាងប្រុងប្រយ័ត្ន។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងបង្រៀនអ្នកពីផ្លូវទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

យើង​នឹង​បង្ហាត់​បង្រៀន​

នៅទីនេះ «យើង​» គឺប្រហែលជាព្រះអម្ចាស់ដែលមានព្រះបន្ទូលផ្ទាល់ជាមួយព្រះបាទ​ដាវីឌ។

អ្នកឲ្យ​ស្គាល់​ផ្លូវដែល​អ្នក​ត្រូវ​ដើរ

ការរស់នៅតាមរបៀបត្រឹមត្រូវ គឺត្រូវបានគេនិយាយដូចជាវាជាផ្លូវដែលអ្នកនិពន្ធគួរដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបដែលទ្រង់គួររស់នៅក្នុងជីវិតរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទាំង​ភ្នែក​យើង​មើល​អ្នក​ជានិច្ច

ត្រង់នេះ «ភ្នែកខ្ញុំ» សំដៅលើការយកចិត្តទុកដាក់របស់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយ ដឹកនាំការយកចិត្តទុកដាក់របស់ទូលបង្គំទៅព្រះអង្គ» ឬ «និង មើលព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)