3.6 KiB
ថ្មដានៃទូលបង្គំ
ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាថ្មដ៏ធំមួយដែលអាចការពារអ្នកនិពន្ធពីការវាយប្រហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាថ្មដ៏ធំមួយដែលទូលបង្គំអាចមានសុវត្ថិភាព» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ជាបន្ទាយរបស់ទូលបង្គំ
ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាបន្ទាយដ៏រឹងមាំដែលអ្នកនិពន្ធនឹងត្រូវបានការពារពីសត្រូវរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ដោយ យល់ដល់ព្រះនាមព្រះអង្គ
នៅក្នុងឃ្លានេះ «ព្រះនាម» តំណាងឲ្យព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីឲ្យព្រះកេរ្តិ៍នាមរបស់ព្រះអង្គអាចទទួលបានកិត្តិយស» ឬ «ដូច្នេះ ទូលបង្គំអាចគោរពបូជាព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)
សូមដឹកនាំផ្លូវទូលបង្គំផង
ពាក្យថា «ដឹកនាំ» និង «ការណែនាំ» មានន័យដូចៗគ្នា ហើយពង្រឹងសំណូមពរដែលព្រះអម្ចាស់ដឹកនាំទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «នាំទូលបង្គំទៅកន្លែងដែលព្រះអង្គចង់ឲ្យទូលបង្គំទៅ» (សូមមើលៈ rc://*/ta/man/translate/figs-doublet)
សូមដោះទូលបង្គំចេញពីអន្ទាក់ ដោយគេលួចលាក់ដើម្បីចាប់ទូលបង្គំ
អ្នកនិពន្ធត្រូវបានគេនិយាយដូចជាទ្រង់ត្រូវបានគេចាប់បាននៅក្នុងសំណាញ់លាក់មួយ ហើយរង់ចាំព្រះអម្ចាស់ដោះលែងទ្រង់ពីអន្ទាក់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)
ព្រះអង្គជាជម្រករបស់ទូលបង្គំ
ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាកន្លែងដែលអ្នកនិពន្ធអាចលាក់ខ្លួនពីមនុស្សដែលវាយប្រហារទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គតែងតែការពារទូលបង្គំ» ឬ «ព្រះអង្គផ្តល់ឲ្យទូលបង្គំនូវការការពារជាប្រចាំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)