km_tn/psa/031/001.md

3.9 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»។

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទ​ដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទ​ដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទ​ដាវីឌ។

ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ជ្រក​កោន​ជា​មួយ​ព្រះអង្គ

ការចូលទៅរកព្រះអម្ចាស់ ដើម្បីការពារត្រូវបាននិយាយថា៖ ជាទីពឹងជ្រករបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ ទូលបង្គំទៅរកព្រះអង្គ ដើម្បីបានការការពារ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខក​ចិត្ត​ឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យអ្នកដទៃធ្វើឲ្យទូលបង្គំអាម៉ាស់មុខ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

សូម​ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង

ឃ្លាថា «ជាថ្មដាភៀសខ្លួនរបស់ខ្ញុំ» គឺជាការស្នើសុំការពារ។ ឃ្លាទីពីរសង្កត់ន័យលើឃ្លាទីមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ធ្វើ​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ

ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាថ្មដាដ៏ធំមួយដែលអាចការពារអ្នកនិពន្ធពីការវាយប្រហារ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូចជាថ្មដាដ៏ធំមួយដែលទូលបង្គំអាចមានសុវត្ថិភាព» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

និង​ជា​កំពែង​ការពារ​ទូលបង្គំ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង

ព្រះអម្ចាស់ត្រូវបានគេនិយាយដូចជាព្រះអង្គជាបន្ទាយដ៏រឹងមាំដែលអ្នកនិពន្ធនឹងត្រូវបានការពារពីសត្រូវរបស់ទ្រង់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)