km_tn/psa/030/009.md

2.6 KiB

តើមានប្រយោជន៍អ្វីទៅ...ធ្វើជាជំនួយការរបស់ទូលបង្គំ

នេះអាចត្រូវបានបញ្ជាក់ជាការដកស្រង់ផ្ទាល់ដូចនៅក្នុងយូឌីប៊ី។ (សូមមើលៈ rc://*/ta/man/translate/figs-quotations)

តើ​មាន​ប្រយោជន៍​អ្វី បើ​ទូល‌បង្គំ​ស្លាប់ ហើយ​ចុះ​ទៅ​ក្នុង​រណ្តៅ​នោះ?

អ្នកនិពន្ធប្រើសំណួរនេះ ដើម្បីបញ្ជាក់ថា ទ្រង់នឹងមិនមានតម្លៃចំពោះព្រះជាម្ចាស់ទេ ប្រសិនបើទ្រង់ស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានប្រយោជន៍ទេក្នុងការស្លាប់របស់ទូលបង្គំ និងការធ្លាក់ចុះទៅផ្នូរ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​ធូលី​ដី​អាច​សរសើរ​ព្រះ‌អង្គ​កើត​ឬ? តើ​គេ​អាច ​ថ្លែង​រៀប​រាប់​ពី​ព្រះ‌ហឫ‌ទ័យ ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​កើត​ឬ?

អ្នកនិពន្ធប្រើសំនួរទាំងនេះ ដើម្បីបញ្ជាក់ថា រូបកាយដែលស្លាប់ និងរលួយរបស់ទ្រង់មិនអាចសរសើរព្រះជាម្ចាស់បានទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ធូលីរបស់ទូលបង្គំពិតជានឹងមិនសរសើរព្រះអង្គ ឬប្រាប់អ្នកដទៃអំពីថា តើព្រះអង្គគួរឲ្យទុកចិត្តបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ធូលី​ដី​

នេះសំដៅទៅលើតួរបស់អ្នកនិពន្ធដែលនឹងរលួយ ហើយក្លាយជាធូលីនៅពេលគាត់ស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «រាងកាយពុកផុយរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)