km_tn/psa/030/001.md

3.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

បទ​សម្រាប់​ច្រៀង​នៅ​ពេល​សម្ពោធ​ព្រះ‌វិហារ

«បទចំរៀងនេះត្រូវបានច្រៀងនៅពេល​ព្រះ‌វិហារត្រូវបានឧទ្ទិស»។

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ព្រះអង្គបានលើកទូលបង្គំឡើង

អ្នកនិពន្ធនិយាយអំពីព្រះជាម្ចាស់ជួយសង្គ្រោះទ្រង់ និងការពារទ្រង់ពីការស្លាប់ដូចជាព្រះជាម្ចាស់បានទាញទ្រង់ចេញពីអណ្តូងជ្រៅមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានជួយសង្គ្រោះទូលបង្គំ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គ​បាន​ស្រង់​ព្រលឹង​ទូលបង្គំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់

ចាប់តាំងពី «ស្ថានឃុំព្រលឹង» គឺជាកន្លែងដែលមនុស្សស្លាប់ទៅនេះសំដៅទៅលើការស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «រក្សាទូលបង្គំពីការស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បាន​ស្រង់​ព្រលឹង​ទូលបង្គំ

នៅទីនេះ «ព្រលឹងទូលបង្គំ» សំដៅទៅលើអ្នកនិពន្ធ។ ការបកប្រែរបៀបផ្សេងទៀតៈ «នាំទូលបង្គំឡើង» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពីការធ្លាក់​ចុះ​ទៅ​ក្នុង​រណ្តៅ

«ផ្នូរ» តំណាងឲ្យសេចក្តីស្លាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីការស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)