km_tn/psa/029/003.md

3.5 KiB

ព័ត៌មានទូទៅៈ

ទំនុកតម្កើងនេះបង្ហាញពីឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអម្ចាស់។

ព្រះ‌សូរ‌សៀងរបស់​ព្រះ‌អម្ចាស់ លាន់​ឮ​លើ​ផ្ទៃ​ទឹក

សម្លេងរបស់ព្រះជាម្ចាស់កាន់តែឮ និងច្បាស់ជាងសម្លេងដទៃទៀត។ នេះអាចត្រូវបានគេលឺតាមសម្លេងខ្លាំងៗ ផ្សេងទៀតដូចជាសម្លេងទឹក។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះអម្ចាស់មានព្រះសូរសៀងខ្លាំងជាងសម្លេងសមុទ្រ» ឬ «ព្រះអម្ចាស់បន្លឺសំឡេងខ្លាំងជាងសំឡេងទឹក»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​លើ​ផ្ទៃទឹក

នេះសំដៅទៅលើសមុទ្រ ឬមហាសមុទ្រ។ ទឹកទាំងនេះបង្កើតឲ្យមានសម្លេងខ្លាំងនៅពេលរលកបានកើនឡើង។

ព្រះ‌សូរ‌សៀង​របស់​ព្រះ‌អម្ចាស់

ការកើតឡើងនៃ «សម្លេង» ទាំងអស់នៅទីនេះតំណាងឲ្យព្រះអម្ចាស់កំពុងតែមានបន្ទូល។ អ្នកនិពន្ធកំពុងសង្កត់ន័យថា នៅពេលដែលព្រះអម្ចាស់មានព្រះបន្ទូលសំឡេងឮខ្លាំងៗ ដូច្នេះនេះត្រូវបានគេឮនៅលើទឹក ហើយវាមានឥទ្ធិពលខ្លាំងណាស់នេះអាចបំផ្លាញដើមឈើធំបំផុត។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលព្រះអម្ចាស់មានព្រះបន្ទូលសម្លេងរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះជាម្ចាស់​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់

នេះនិយាយអំពីព្រះជាម្ចាស់កំពុងនិយាយដូចជាសំឡេងផ្គរលាន់។ ដូចសំឡេងផ្គរលាន់ដែលសំឡេងរបស់ព្រះអម្ចាស់អាចឮពីចម្ងាយឆ្ងាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «សម្លេងរបស់ព្រះជាម្ចាស់ដ៏រុងរឿងគឺឮដូចជាផ្គរលាន់» ឬ «នៅពេលដែលព្រះជាម្ចាស់ដ៏មានព្រះចេស្ដានិយាយវានឹងដូចជាផ្គរលាន់»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

​លើ​ផ្ទៃទឹក

«នៅលើពេញផ្ទៃទឹក»