km_tn/psa/028/001.md

4.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ទូលបង្គំស្រែកឡើងអង្វរ

«ខ្ញុំស្រែកខ្លាំងៗ»

ថ្មដានៃទូលបង្គំ

នេះជាពាក្យប្រៀបធៀបសម្រាប់ភាពខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «កម្លាំងរបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូមកុំប្រងើយនិងទូលបង្គំធ្វើអ្វី

«កុំនៅស្ងៀមនឹងទូលបង្គំ» ឬ «កុំទុកឲ្យទូលបង្គំនៅម្នាក់ឯង»

ទូលបង្គំនឹងចូលរួមជាមួយអ្នកទាំងនោះដែលបានបញ្ចុះក្នុងផ្នូរហើយ

មនុស្សដែលស្លាប់ត្រូវបានគេនិយាយដូចជាកំពុងចុះទៅក្នុងផ្នូរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងស្លាប់ដូចអ្នកដែលនៅក្នុងផ្នូរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គសណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​

នៅទីនេះ «សំឡេង» សំដៅទៅលើខ្លឹមសារនៃសំណើរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់សំណើររបស់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីបរិសុទ្ធ របស់​ព្រះអង្គ

ការលើកដៃឡើងគឺជានិមិត្តរូបនៃការគោរពបូជា។ អ្នកនិពន្ធមិនគោរពបូជាទីសក្ការៈទេតែជាព្រះអម្ចាស់ដែលរស់នៅក្នុងទីបរិសុទ្ធ។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ទីបរិសុទ្ធបំផុតរបស់ព្រះអង្គ

អត្ថន័យដែលអាចមានគឺ ១) ប្រសិនបើព្រះបាទដាវីឌសរសេរនេះ បន្ទាប់មកនេះសំដៅទៅលើត្រសាលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលប្រជាជនរបស់ព្រះអង្គឲ្យរៀបចំ ដូច្នេះពួកគេអាចគោរពបូជាព្រះអង្គនៅទីនោះ ឬ ២) ប្រសិនបើមនុស្សម្នាក់សរសេររឿងនេះ បន្ទាប់ពីសម័យព្រះបាទដាវីឌ បន្ទាប់មកអ្នកនិពន្ធគឺ សំអាងលើព្រះវិហារនៅក្រុងយេរូសាឡឹម។