km_tn/psa/026/011.md

1.8 KiB

ប៉ុន្តែ ​ទូល‌បង្គំវិញ

ឃ្លានេះបង្ហាញថា អ្នកនិពន្ធកំពុងផ្លាស់ប្តូរពីការនិយាយអំពីមនុស្សអាក្រក់មកនិយាយពីខ្លួនឯងវិញ។

ទូល‌បង្គំ​នឹង​ដើរ ដោយ​ចិត្ត​ទៀង​ត្រង់

«ដើរ» គឺជាការប្រៀបធៀបសម្រាប់អាកប្បកិរិយា។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងប្រព្រឹត្ដដោយសុចរិតភាព» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជើង​ទូល‌បង្គំ​ឈរ​

នៅទីនេះ «ជើង» តំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំឈរ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

នៅ​លើ​ដី​រាប​ស្មើ

អត្ថន័យដែលអាចធ្វើបានគឺថា «នៅ​លើ​ដី​រាប​ស្មើ» តំណាងឲ្យ ១) កន្លែងមានសុវត្ថិភាព ឬ ២) អាកប្បកិរិយាត្រឹមត្រូវ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទូល‌បង្គំ​នឹង​ថ្វាយ​ព្រះ​ពរ​ព្រះ‌អម្ចាស់

«នៅពេលទូលបង្គំប្រមូលផ្តុំជាមួយជនជាតិអីុស្រាអែលទូលបង្គំនឹងលើកតម្កើងព្រះអង្គ»។