km_tn/psa/026/006.md

2.4 KiB

ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់

នេះហាក់ដូចជាសំដៅទៅលើការលាងដៃ នៅក្នុងទឹក ដើម្បីបង្ហាញពីសេរីភាពពីអំពើបាប និងកំហុស។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ

នេះជាសកម្មភាពនៃការថ្វាយបង្គំដែលជនជាតិអីុស្រាអែលមានទម្លាប់ធ្វើ។

ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ

អត្ថន័យដែលអាចមានគឺ ១) ប្រសិនបើមនុស្សម្នាក់សរសេររឿងនេះ បន្ទាប់ពីសម័យព្រះបាទដាវីឌបន្ទាប់មកអ្នកនិពន្ធកំពុងសំដៅទៅលើព្រះវិហារនៅក្រុងយេរូសាឡឹម ឬ ២) ប្រសិនបើព្រះបាទដាវីឌសរសេរនេះបន្ទាប់មកនេះសំដៅទៅលើត្រសាលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅប្រជាជនរបស់ព្រះអង្គឲ្យរៀបចំដូច្នេះ ពួកគេអាចថ្វាយបង្គំព្រះអង្គនៅទីនោះ។

កន្លែង​ដែល​មាន​សិរី​ល្អរបស់​ព្រះ‌អង្គ​ស្ថិត​នៅ

នៅទីនេះ «សិរីល្អ» តំណាងឲ្យព្រះវត្តមាន និងអំណាចរបស់ព្រះជាម្ចាស់ដែលស្រដៀងនឹងពន្លឺភ្លឺខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «កន្លែងដែលមនុស្សអាចមើលឃើញពន្លឺដ៏រុងរឿងនៃព្រះវត្តមានរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)