km_tn/psa/025/001.md

4.3 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

សូមថ្វាយជីវិតរបស់ទូលបង្គំ

ឃ្លាថា «សូមថ្វាយជីវិត» គឺជាពាក្យប្រៀបធៀប។ អត្ថន័យដែលអាចមានគឺ ១) អ្នកនិពន្ធកំពុងថ្វាយខ្លួនដល់ព្រះអម្ចាស់ដែលមានន័យថា៖ ទ្រង់ពឹងផ្អែកលើព្រះអម្ចាស់ទាំងស្រុង។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំប្រគល់ខ្លួនឲ្យព្រះអង្គ» (UDB) ឬទី ២ ទ្រង់កំពុងអធិស្ឋាន និងគោរពដល់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំសូមថ្វាយបង្គំ និងគោរពព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​មុខ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យសត្រូវរបស់ទូលបង្គំធ្វើឲ្យទូលបង្គំអាម៉ាស់មុខ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

​អាម៉ាស់​មុខ

«សេចក្ដី ខ្មាស»

អាច​មាន​ជ័យ‌ជម្នះលើ​ទូលបង្គំ​ឡើយ

«អរសប្បាយនឹងជ័យជម្នះលើទូលបង្គំ» ។ ឃ្លា «លើទូលបង្គំ» មានន័យថាសត្រូវរបស់ទ្រង់បានយកឈ្នះទ្រង់ ហើយឈរនៅខាងលើដោយទទួលជោគជ័យ។ ការបកប្រែរបៀបផ្សេងទៀតៈ «កម្ចាត់ទូលបង្គំ ហើយពួកគេរីករាយនឹងវា» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូមឲ្យ​អ្នក​ដែលសង្ឃឹម​លើព្រះ‌អង្គនឹង​មិន​ត្រូវ​ខ្មាស​ឡើយ

«កុំឲ្យអ្នកដែលសង្ឃឹមលើព្រះអង្គត្រូវអាម៉ាស់ឡើយ»។ ភាពអាម៉ាស់អាចមកពីការចាញ់ដោយសត្រូវរបស់ពួកគេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យសត្រូវកម្ចាត់អ្នកដែលសង្ឃឹមលើព្រះអង្គឡើយ» (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-activepassive]])

អ្នក​ដែលសង្ឃឹម​លើព្រះ‌អង្គ

«អ្នកដែលទុកចិត្តព្រះអង្គ»

មានចិត្តមិនល្អ

«ធ្វើសកម្មភាពបោកបញ្ឆោត» ឬ «ធ្វើសកម្មភាពដោយកលល្បិច»

ដោយគ្មានមូលហេតុ

«ដោយគ្មានហេតុផល»