km_tn/psa/024/001.md

2.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ហើយ​អ្វីដែលមាន​នៅ

នាមអរូបី «ភាពពេញលេញ» អាចត្រូវបានបញ្ជាក់ដោយកិរិយាស័ព្ទ «បំពេញ»។ ការបកប្រែរបៀបផ្សេងទៀតៈ «និងអ្វីគ្រប់យ៉ាងដែលបំពេញវា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា

នៅទីនេះ «បានបង្កើតនៅលើសមុទ្រ» និង «បានបង្កើតនៅលើទន្លេ» មានន័យថាជាមូលដ្ឋានដូចគ្នា។ ប្រជាជនហេព្រើរនៅគ្រានោះជឿថាដីរបស់ពួកគេត្រូវបានគាំទ្រ ដោយមហាសមុទ្រ និងទន្លេក្រោមដី។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្បិត ព្រះអង្គបានបង្កើតគ្រឹះនៅលើសមុទ្រ ហើយបានសាងសង់នៅលើទឹកសមុទ្រ» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-explicit]])

សមុទ្រ...ទន្លេ

ឃ្លាទាំងនេះត្រូវបានប្រើជាមួយគ្នា ដើម្បីសំដៅទៅលើមហាសមុទ្រដ៏ធំនៅខាងក្រោមផែនដី។

នៅ​លើ​ទន្លេ​នានា

«ទឹកដែលជ្រៅនៅខាងក្រោម» (UDB)