km_tn/psa/023/001.md

4.1 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​របស់ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ព្រះ‌អម្ចាស់គឺ​ជា​គង្វាល​ខ្ញុំ

អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់ ដូចជាព្រះអង្គជាអ្នកគង្វាល។ នេះបញ្ជាក់អំពីរបៀបដែលព្រះជាម្ចាស់យកចិត្ដទុកដាក់ចំពោះមនុស្សដូចអ្នកគង្វាលថែរក្សាចៀមរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់ប្រៀបដូចជាអ្នកគង្វាលចំពោះខ្ញុំ» ឬ «ព្រះអម្ចាស់ថែរក្សាខ្ញុំដូចជាអ្នកគង្វាលថែរក្សាចៀមរបស់លោក»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នោះខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ព្រះ‌ជាម្ចាស់ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី

អ្នកនិពន្ធនិយាយអំពីខ្លួនទ្រង់ ដូចជាទ្រង់ជាចៀម ហើយទ្រង់និយាយអំពីព្រះអម្ចាស់ដូចជាព្រះអង្គជាអ្នកគង្វាល។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គផ្តល់ឲ្យខ្ញុំនូវការសម្រាកដូចជាអ្នកគង្វាលម្នាក់ដែលនាំចៀមរបស់លោកឲ្យដេកនៅវាលស្មៅ​ខៀវ​ខ្ចី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ

អ្នកនិពន្ធនិយាយអំពីខ្លួនទ្រង់ដូចជាទ្រង់ជាចៀម ហើយទ្រង់និយាយអំពីព្រះអម្ចាស់ដូចជាព្រះអង្គជាអ្នកគង្វាល។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គផ្តល់នូវអ្វីដែលខ្ញុំត្រូវការដូចជាអ្នកគង្វាលម្នាក់ដែលនាំចៀមរបស់លោកនៅក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទឹក​ដែល​ហូរ​គ្រឿនៗ

«ទឹកស្ងប់ស្ងាត់» ឬ «ទឹកដែលហូរទន់ភ្លន់»។ ទឹកនេះមានសុវត្ថិភាពក្នុងការផឹក។