km_tn/psa/022/022.md

2.4 KiB

ទូលបង្គំ​នឹងប្រកាសពី​ព្រះ‌នាម

«ទូលបង្គំនឹងធ្វើឲ្យគេស្គាល់ព្រះនាមព្រះអង្គំ»។ នៅទីនេះ «ព្រះនាម» តំណាងឲ្យចរិតលក្ខណៈ ឬព្រះកេរ្តិ៍នាមរបស់ព្រះជាម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនឹងនិយាយអំពីចរិតលក្ខណៈរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បងប្អូន​ទូលបង្គំ​

នៅទីនេះ «បងប្អូន» មានន័យថា «ប្រជាជនអីុស្រាអែលជាបងប្អូនរបស់ទូលបង្គំ» ឬ «អ្នកថ្វាយបង្គំព្រះអម្ចាស់របស់ខ្ញុំ»

នៅ​ក្នុង ​អង្គ​ប្រជុំ

«ពេលជនជាតិអីុស្រាអែល និងបងប្អូនខ្ញុំជួបជុំគ្នា» ឬ «ពេលទូលបង្គំឡោមព័ទ្ធដោយបងប្អូនដែលគោរពប្រណិប័តន៍ព្រះជាម្ចាស់របស់ខ្ញុំ។

អ្នក​ណា​ដែល​កោត​ខ្លាច

នៅទីនេះ «អ្នក» មានពហុវចនៈ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

អ្នក​ណា​ដែល​ជា​ពូជ‌ពង្ស​យ៉ាកុប...អ្នក​ណាដែល​ជា​ពូជ‌ពង្ស​អុីស្រា‌អែល​អើយ

ទាំងពីរនេះសំដៅទៅលើក្រុមមនុស្សតែមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ចូរ​ស្ញប់​ស្ញែង​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ!

«ចូរកោតស្ញប់ស្ញែងចំពោះព្រះ‌អង្គ» ឬ «សូមឲ្យព្រះចេស្ដារបស់ព្រះជាម្ចាស់ធ្វើឲ្យអ្នកភ្ញាក់ផ្អើល»។