km_tn/psa/022/001.md

6.4 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ក្ដាន់​ញី​នៅ​ពេល​ថ្ងៃ​រះ

នេះអាចសំដៅទៅលើទំនុកតន្រ្តី។

ទំនុក​របស់​ព្រះបាទ​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ឱ​ព្រះជាម្ចាស់​នៃ​ទូលបង្គំ ឱ​ព្រះ​ជាម្ចាស់នៃ​ទូលបង្គំ​អើយ!

អ្នកនិពន្ធនិយាយឡើងវិញថា៖ «ព្រះជាម្ចាស់របស់ទូលបង្គំ» ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាអស់សង្ឃឹមដែលព្រះជាម្ចាស់ចង់ស្តាប់ទ្រង់។

ឱ​ព្រះ​ជាម្ចាស់នៃ​ទូលបង្គំ​អើយ! តើហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ‌បង់​ចោលទូលបង្គំ​ដូច្នេះ?

អ្នកនិពន្ធប្រើសំណួរ ដើម្បីបញ្ជាក់ថា៖ ទ្រង់មានអារម្មណ៍ដូចជាព្រះជាម្ចាស់បានបោះបង់ចោលទ្រង់ហើយ។ នេះជាការល្អបំផុតក្នុងការទុកវាជាសំណួរ។ នេះក៏អាចត្រូវបានបកប្រែជាឃ្លាផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់របស់ទូលបង្គំ ទូលបង្គំមានអារម្មណ៍ថាព្រះអង្គបានបោះបង់ចោលទូលបង្គំហើយ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះអង្គ​បោះ‌បង់​ចោលទូលបង្គំ​ដូច្នេះ

«ព្រះអង្គំទុកឲ្យទូលបង្គំនៅម្នាក់ឯង»

ហេតុ​អ្វីបាន​ជា​ព្រះ‌អង្គ​គង់​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ?

ជាថ្មីម្តងទៀតអ្នកនិពន្ធប្រើសំណួរ ដើម្បីបញ្ជាក់ថា៖ ទ្រង់មានអារម្មណ៍ដូចជាព្រះជាម្ចាស់នៅឆ្ងាយពីទ្រង់។ នេះជាការល្អបំផុតក្នុងការទុកវាជាសំណួរ។ នេះក៏អាចត្រូវបានបកប្រែជាឃ្លាផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គនៅឆ្ងាយពីការជួយសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យនៃការថប់បារម្ភរបស់ទូលបង្គំ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

​ឆ្ងាយ​មិន​ជួយ​ទូល‌បង្គំ ឬ​ស្តាប់​ពាក្យ​ស្រែក​ថ្ងូរ​របស់​ទូល‌បង្គំ​ដូច្នេះ

អ្នកនិពន្ធមានអារម្មណ៍ដូចជាព្រះជាម្ចាស់មិនស្តាប់ទ្រង់ត្រូវបានគេនិយាយដូចជាព្រះជាម្ចាស់នៅឆ្ងាយពីពាក្យនៃការថប់បារម្ភរបស់ទ្រង់។ នៅទីនេះ «ពាក្យ» តំណាងឲ្យអ្វីដែលអ្នកនិពន្ធបាននិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហេតុអ្វីបានជាព្រះអង្គមិនស្តាប់នៅពេលទូលបង្គំនិយាយជាមួយព្រះអង្គអំពីការថប់បារម្ភដែលទូលបង្គំមានអារម្មណ៍» ឬ «ទូលបង្គំបានទូលព្រះអង្គអំពីការឈឺចាប់របស់ទូលបង្គំ ប៉ុន្តែព្រះអង្គមិនមករកទូលបង្គំ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

នៅ​ពេល​ថ្ងៃ...​នៅ​ពេល​យប់​

អ្នកនិពន្ធប្រើពាក្យថា៖ «ពេលថ្ងៃ» និង «ពេលយប់» មានន័យថាទ្រង់អធិស្ឋានដល់ព្រះជាម្ចាស់គ្រប់ពេលវេលា។ (សូមមើលៈ rc://*/ta/man/translate/figs-merism)

ទូលបង្គំមិនបាន ឈប់ទេ!

នេះអាចត្រូវបានបញ្ជាក់នៅក្នុងទម្រង់វិជ្ជមាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំនៅតែនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-litotes)