km_tn/psa/020/005.md

4.0 KiB

ពួក​យើងនឹង​បាន​ស្រែក​ហ៊ោ​ដោយ​អំណរ នឹង​ជ័យ​ជម្នះ​របស់​ព្រះ​ករុណា

នៅទីនេះ «យើង» សំដៅទៅលើប្រជាជន។ ពួកគេនឹងរីករាយចំពោះជ័យជម្នះរបស់ស្តេច។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ក្នុង​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់របស់​យើង

នៅទីនេះ «ឈ្មោះ» តំណាងឲ្យកិត្តិយស ឬកេរ្តិ៍ឈ្មោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គោរពដល់ព្រះជាម្ចាស់របស់យើង» ឬ «ព្រះកេរ្ដិ៍នាមរបស់ព្រះជាម្ចាស់របស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​យើងនឹង​លើក​ទង់​ជ័យ​ឡើង

«យើងនឹងលើកទង់ជ័យ» ឬ «យើងនឹងលើកបដា»

សម្រេច​តាម អស់​ទាំង​សំណូម​របស់​ព្រះ‌ករុណា​ផង

«ផ្តល់ឲ្យអ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកស្នើសុំពីព្រះអង្គ»

ឥឡូវ​នេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការសម្រាកនៅក្នុងទំនុកតម្កើង។ ដំណើរផ្លាស់ប្តូរពីប្រជាជននិយាយទៅកាន់ស្តេចមានរាជឱង្ការ។

ខ្ញុំ​ដឹង​

ពាក្យ «ខ្ញុំ» ប្រហែលជាសំដៅទៅលើស្តេចដែលកំពុងនិយាយនៅក្នុងផ្នែកនេះ។

ព្រះ‌អម្ចាស់​នឹង ​ចាក់​ប្រេង​តាំង...ឆ្លើយ​មក​ព្រះ​ករុណា...ជួយព្រះករុណា

ស្តេចកំពុងនិយាយអំពីខ្លួនទ្រង់នៅក្នុងមនុស្សទីបី។ នេះអាចត្រូវបានបញ្ជាក់នៅក្នុងមនុស្សទីមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ទូលបង្គំ ជាអ្នកចាក់ប្រេងតាំងរបស់ព្រះអង្គ ... ឆ្លើយមកទូលបង្គំ ... ជួយសង្គ្រោះទូលបង្កំ» (សូមមើលៈ rc://*/ta/man/translate/figs-123person)

​ពី​ស្ថាន‌សួគ៌ ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ

ព្រះជាម្ចាស់ទ្រង់គង់នៅស្ថានសួគ៌ក៏ដូចជានៅក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម។ (សូមមើលៈ ២០ៈ១)

ដោយ​ឫទ្ធានុ‌ភាព​នៃ​ព្រះ‌ហស្ត​ស្តាំដែលនឹងជួយព្រះករុណាផង

ព្រះ‌ហស្ត​ស្តាំរបស់ព្រះជាម្ចាស់ជាតំណាងឲ្យអំណាចរបស់ព្រះអង្គ ដើម្បីសង្គ្រោះស្តេច។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយកម្លាំងដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គនឹងជួយសង្គ្រោះទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)