km_tn/psa/020/001.md

3.5 KiB

ព័ត៌មានទូទៅៈ

ទំនុកតម្កើងនេះចាប់ផ្តើមដោយមនុស្សមួយក្រុមដែលនិយាយជាមួយស្តេចអីុស្រាអែល។

ព័ត៌មានទូទៅ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់ព្រះបាទដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

ជួយដល់ស្តេច

ពាក្យថា «អ្នក» នៅក្នុងទំនុកតម្កើងនេះគឺមានលក្ខណៈឯកច្ឆន្ទ ហើយសំដៅទៅលើស្តេច។

នៅ​ថ្ងៃ​មាន​ចលាចល

នៅទីនេះ «ថ្ងៃ» តំណាងឲ្យរយៈពេលយូរជាងនេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រាលំបាក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​ព្រះ‌នាម​នៃ​ព្រះ​ជាម្ចាស់នៃ​លោក​យ៉ាកុប

នៅទីនេះ «ឈ្មោះ» តំណាងឲ្យព្រះជាម្ចាស់ខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ​ជាម្ចាស់នៃ​លោក​យ៉ាកុប

នេះសំដៅទៅលើលោកយ៉ាកុបដែលជាបុព្វបុរសរបស់ពួកគេដែលបានគោរពកោតខ្លាចព្រះអម្ចាស់។

ហើយប្រទានជំនួយពីទីដែលបរិសុទ្ធ

ព្រះជាម្ចាស់ជួយពីទីបរិសុទ្ធរបស់ព្រះអង្គត្រូវបានគេនិយាយដូចជាព្រះជាម្ចាស់កំពុងបញ្ជូនជំនួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអម្ចាស់អាចជួយអ្នកពីទីបរិសុទ្ធរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទីដែលបរិសុទ្ធ...ក្រុង​ស៊ីយ៉ូន

កន្លែងទាំងពីរនេះសំដៅទៅលើព្រះវិហាររបស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)