km_tn/psa/017/001.md

2.3 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ពាក្យ​អធិស្ឋាន​របស់​ព្រះបាទ​ដាវីឌ

«នេះគឺជាការអធិស្ឋានដែលព្រះបាទ​ដាវីឌបានសរសេរ»។

សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង

ពាក្យថា «ស្តាប់» សំដៅលើការស្តាប់ ហើយពាក្យ «បបូរមាត់» សំដៅទៅលើពាក្យដែលមនុស្សម្នាក់និយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់សេចក្តីអធិស្ឋានរបស់ទូលបង្គំដែលមិនមែន​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ការ​សម្រេច​ក្ដី​របស់​ទូល‌បង្គំ ចេញ​ពីព្រះ‌អង្គ​មក

នៅទីនេះ «ព្រះវត្តមាន» សំដៅទៅលើភាពជាព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រកាសថាទូលបង្គំគ្មានកំហុស»

សូម​ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល សេចក្ដី​ទៀង​ត្រង់!

ត្រង់នេះ «ភ្នែកអ្នក» សំដៅទៅលើអ្វីដែលព្រះអម្ចាស់ដឹងថា ជាការពិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គដឹងថា ទូលបង្គំកំពុងនិយាយការពិត!»