km_tn/psa/014/001.md

1.8 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់​ព្រះបាទដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២) ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

មនុស្ស​ល្ងី‌ល្ងើ​និយាយ​ក្នុង​ចិត្ត​ថា

នេះគឺជាសំនួនវោហារស័ព្ទដែលមានន័យថា៖ និយាយទៅកាន់ខ្លួនឯង ឬគិតខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សល្ងីល្ងើនិយាយទៅកាន់ខ្លួនឯង»។

ពួកគេ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​ថោក​ទាប

ពាក្យថា «ពួកគេ» សំដៅទៅលើមនុស្សល្ងីល្ងើទាំងអស់ដែលនិយាយថា៖ គ្មានព្រះជាម្ចាស់។