km_tn/psa/011/001.md

3.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺ អំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

​យក​ព្រះ‌អម្ចាស់​ជា​ទី​ពឹង​ជ្រក

ការចូលទៅរកព្រះអម្ចាស់ ដើម្បីទទួលបានការពារ ត្រូវបានគេនិយាយថា៖ ជាទីពឹងជ្រករបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «ទៅរកព្រះអម្ចាស់ ដើម្បីការពារ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​បែបនេះវិញ «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ?»

សំណួរនេះត្រូវបានសួរ ដើម្បីផ្តល់ការសង្កត់ធ្ងន់។ នេះអាចបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «ដូច្នេះ កុំសូមឲ្យខ្ញុំរត់ចេញទៅ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដ្បិត​មើល៍! ពួក​មនុស្ស​ពាលគេ​យឹត​ធ្នូ គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់

«មើល! មនុស្សអាក្រក់កំពុងត្រៀមវាយលុកមនុស្សទៀងត្រង់»

អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់

ត្រង់នេះ «ចិត្តស្មោះត្រង់» សំដៅទៅលើមនុស្សដែលគោរពព្រះជាម្ចាស់ ឬមនុស្សសុចរិត។