km_tn/psa/008/001.md

2.6 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ rc://*/ta/man/translate/writing-poetry និងfigs-parallelism)

ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង

«នេះគឺសម្រាប់អ្នកដឹកនាំតន្រ្តី ដើម្បីប្រើប្រាស់ក្នុងការថ្វាយបង្គំ»

សម្រាប់​ពិណ​ពី​ក្រុង​កាថ

នេះអាចសំដៅទៅលើរចនាប័ទ្មនៃតន្ត្រី។

ទំនុក​របស់​ស្ដេច​ដាវីឌ

អត្ថន័យដែលអាចមានគឺ១) ព្រះបាទដាវីឌបានសរសេរទំនុកនេះ ឬ ២)ទំនុកនេះគឺអំពីព្រះបាទដាវីឌ ឬ ៣) បទទំនុកតម្កើងគឺមានលក្ខណៈដូចនឹងទំនុករបស់ព្រះបាទដាវីឌ។

នៅលើផែនដីទាំងមូលព្រះនាមរបស់ព្រះអង្គអស្ចារ្យណាស់!

«ព្រះនាម» របស់ព្រះជាម្ចាស់ តំណាងឲ្យការទាំងមូលរបស់ព្រះអង្គ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជននៅទូទាំងពិភពលោកដឹងថា ព្រះអង្គពូកែខ្លាំងណាស់» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ចេញពីពាក្យ​សរសើរ​តម្កើង​របស់​ក្មេងៗ និង​ទារក​

ការធ្វើឲ្យទារកសរសើរព្រះជាម្ចាស់ ត្រូវបានគេនិយាយថា៖ ការសរសើរគឺជាវត្ថុដែលព្រះជាម្ចាស់បានបង្កើតនៅក្នុងមាត់ទារក ហើយបង្កើតចេញមក។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបានផ្តល់ឲ្យទារក និងក្មេងៗនូវសមត្ថភាពក្នុងការសរសើរព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)