km_tn/psa/007/006.md

3.9 KiB

តើនឡើង ព្រះ‌អម្ចាស់​អើយ ដោយព្រះពិរោធរបស់ព្រះអង្គ

ការក្រោកឈរតំណាងឲ្យធ្វើអ្វីមួយ ឬធ្វើសកម្មភាព។ ការបកប្រែរបៀបផ្សេងទៀតៈ «ធ្វើអ្វីមួយដោយព្រះពិរោធរបស់ព្រះអង្គ» ឬ «ខឹងនឹងសត្រូវរបស់ខ្ញុំហើយចាត់វិធានការ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​តើន​ឡើង សូម​ទ្រង់​ព្រះ‌ពិរោធ​តប​នឹង​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ

ការប្រយុទ្ធប្រឆាំងនឹងប្រជាជន ត្រូវបានគេនិយាយថា៖ កំពុងឈរប្រឆាំងនឹងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រយុទ្ធប្រឆាំងនឹងកំហឹងរបស់ខ្មាំងសត្រូវរបស់ខ្ញុំ» ឬ «វាយប្រហារសត្រូវរបស់ខ្ញុំដែលខឹងនឹងខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​អំពើ​ឃោរ‌ឃៅ របស់​បច្ចា‌មិត្ត​ទូលបង្គំ

កំហឹងរបស់ពួកគេតំណាងឲ្យការវាយប្រហាររបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការវាយប្រហាររបស់សត្រូវរបស់ខ្ញុំ» ឬ «សត្រូវរបស់ខ្ញុំដែលវាយប្រហារខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​តើន​ឡើង

ការភ្ញាក់ពីដំណាងតំណាងឲ្យចាប់ផ្តើមធ្វើអ្វីមួយ ឬចាត់វិធានការធ្វើអ្វីមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ចាត់វិធានការធ្វើអ្វីមួយ» ឬ «ធ្វើអ្វីមួយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រាប់​ជា​ប្រយោជន៍​របស់​ទូលបង្គំ

«សម្រាប់ទូលបង្គំ» ឬ «ដើម្បីជួយទូលបង្គំ»

សូម​ឲ្យ​ប្រទេសនានា នាំ​គ្នា​មក​​ជុំ‌វិញ

ឃ្លាថា «ប្រទេសនានា» តំណាងឲ្យកងទ័ពទាំងអស់ដែលបានប្រមូលផ្តុំដើម្បីវាយប្រហារ។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

សូម​ព្រះអង្គ​គ្រប់‌គ្រង​លើ​ពួក​គេ​ទាំង​អស់​គ្នា

មនុស្សដែលគ្រប់គ្រងត្រូវបានគេនិយាយថា៖ ជាអ្នកត្រួតត្រាលើពួកគេ។ កន្លែងដ៏ត្រឹមត្រូវរបស់ព្រះអម្ចាស់សំដៅទៅលើឋានសួគ៌ ឬការគ្រប់គ្រងទូទៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់គ្រងពួកគេពីឋានសួគ៌» ឬ «គ្រប់គ្រងលើពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)