km_tn/psa/007/001.md

3.0 KiB

ព័ត៌មានទូទៅៈ

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

ទំនួញ​របស់ព្រះបាទ​ដាវីឌ

«នេះជាចម្រៀងដែលព្រះបាទដាវីឌបាននិពន្ធ»

នៅ​ពេល​មាន​រឿង​ជា​មួយ​មនុស្ស​ម្នាក់​ឈ្មោះ​គូស ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន

ឃ្លាថា «ពាក្យ» តំណាងឲ្យអ្វីដែលទ្រង់បាននិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «អំពីអ្វីដែល​មាន​ជា​មួយជាបុរសម្នាក់មកពីកុលសម្ព័ន្ធបេនយ៉ាមីន បាននិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក

ការចូលទៅរកព្រះអម្ចាស់ ដើម្បីទទូលបានការពារ ត្រូវបានគេនិយាយថា៖ ជាទីពឹងជ្រករបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទៅរកព្រះអង្គដើម្បីការពារ!» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេនឹងហែកទូលបង្គំ​ ដូច​សត្វ​សិង្ហ​ខាំ​រំពា​នាំ​យក​ទៅ

ព្រះបាទដាវីឌបាននិយាយអំពីខ្មាំងសត្រូវរបស់ទ្រង់វាយប្រហារទ្រង់ដូចជាពួកគេនឹងទាញសពរបស់ទ្រង់ដាច់ពីគ្នា ហើយហែកវាជាបំណែកៗ ដូចជាសត្វ​សិង្ហ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងសម្លាប់ទូលបង្គំ​យ៉ាងសាហាវដូចជាសត្វ​សិង្ហដែលហែកខ្លួនរបស់ជនរងគ្រោះហើយហែកវាជាបំណែកៗ» ឬ «ពួកគេនឹងសម្លាប់ទូលបង្គំ​ ដោយហិង្សា»។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ហើយ​គ្មាន​អ្នកណានឹងនាំទូលបង្គំទៅកន្លែងសុវត្តិភាពឡើយ

«ហើយគ្មាននរណាម្នាក់អាចជួយទូលបង្គំបានទេ»