km_tn/psa/006/003.md

3.7 KiB

តប់‌ប្រមល់​ជា​ខ្លាំង

«ភ័យរន្ធត់» ឬ «ព្រួយបារម្ភ»

តើ​ទុក​ឲ្យ​ទូលបង្គំ​នៅក្នុងការនេះដល់កាលណាទៀត?

ព្រះបាទដាវីឌប្រើសំណួរនេះ ដើម្បីបង្ហាញថា ទ្រង់មិនចង់បន្តមានអារម្មណ៍ទន់ខ្សោយ និងបញ្ហាទៀតទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមេត្តាកុំទុករឿងនេះតទៅទៀត!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ

ព្រះបាទដាវីឌមានបន្ទូលលអំពីព្រះជាម្ចាស់ដែលមានព្រះហប្ញទ័យសប្បុរសចំពោះទ្រង់ នៅពេលដែលព្រះជាម្ចាស់វិលត្រឡប់មកទ្រង់វិញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ឱព្រះអម្ចាស់អើយ សូមយាងមករកទូលបង្គំវិញ» ឬ «ឱព្រះអម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត ​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ។ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នឹងអរព្រះគុណដែរ?

ប្រយោគទាំងពីរនេះបង្ហាញពីអត្ថន័យស្រដៀងគ្នា។ (សូមើលៈ rc://*/ta/man/translate/figs-parallelism)

ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ

ការចងចាំតំណាងឲ្យការសរសើរ​តម្កើង។ ការបកប្រែរបៀបផ្សេងទៀតៈ «ដ្បិត​ពេលមនុស្សស្លាប់ គេនិងលែងសរសើរអ្នកទៀតហើយ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])

ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ?

ព្រះបាទដាវីឌប្រើសំណួរនេះ ដើម្បីបញ្ជាក់ថា គ្មាននរណាម្នាក់នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់អរគុណព្រះអង្គទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មានអ្នកណាម្នាក់នៅក្នុង​ស្ថាន​មនុស្ស​ស្លាប់នឹងអរគុណព្រះអង្គទេ!» ឬ «មនុស្សស្លាប់មិនអាចសរសើរព្រះអង្គបានទេ!» (សូមើលៈ rc://*/ta/man/translate/figs-rquestion)