km_tn/psa/002/008.md

3.2 KiB

ប្រយោគភ្ជាប់ៈ

ព្រះអម្ចាស់បន្តមានព្រះបន្ទូលទៅកាន់ស្តេចថ្មីនៃអីុស្រាអែល។

ប្រជា‌ជាតិ​នានាឲ្យ​អ្នក​ទុក​ជា​មត៌ក... យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូលឲ្យ​អ្នកទុក​ជា​កម្មសិទ្ធិ​ដែរ

ឃ្លាទាំងនេះបង្ហាញពីគំនិតស្រដៀងគ្នាខ្លាំងណាស់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

​ផែនដី​ទាំង​មូល

«ទឹកដីដែលនៅឆ្ងាយ»

ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែកហើយ​ព្រះអង្គ​កម្ទេច​គេ ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍

ឃ្លាទាំងនេះបង្ហាញពីគំនិតស្រដៀងគ្នាខ្លាំងណាស់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ

ការវាយឈ្នះប្រជាជាតិនានាត្រូវបានគេនិយាយថា៖ កំពុងតែបំបែកពួកគេ ហើយអំណាចរបស់ព្រះអង្គត្រូវបានគេនិយាយដូចជាដំបងដែក។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងកម្ចាត់ពួកគេទាំងស្រុងដោយអំណាចរបស់ព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ព្រះអង្គ​កម្ទេច​គេ ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍

ការបំផ្លាញប្រជាជាតិនានាត្រូវបានគេនិយាយ ដូចជាពួកគេអាចត្រូវគេវាយបំបែកដូច​ជាង​ស្មូន​កម្ទេច​ភាជន៍។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គនឹងកម្ទេចពួកគេដូច​ជាង​ស្មូន​កម្ទេច​ភាជន៍» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-simile]])

​ជាង​ស្មូន​កម្ទេច​ភាជន៍

ជាងស្មូនគឺជាមនុស្សម្នាក់ដែលធ្វើផើងដីឥដ្ឋ និងពាង។ ទាំងនេះមានភាពផុយស្រួយ ហើយអាចបែកបានយ៉ាងងាយស្រួល។ ការបកប្រែរបៀបផ្សេងទៀតៈ «ពាងដីឥដ្ឋ» ឬ «ឆ្នាំងដីឥដ្ឋ» (សូមមើលៈ rc://*/ta/man/translate/translate-unknown)