km_tn/psa/002/001.md

4.5 KiB

ព័ត៌មានទូទៅ៖

លក្ខណៈស្របគ្នាជាទូទៅនៅក្នុងកំណាព្យហេព្រើរ។ (សូមមើលៈ [[rc:///ta/man/translate/writing-poetry]] និង [[rc:///ta/man/translate/figs-parallelism]])

តើហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​ចលាចល ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នាហើយ «ប្រជាជាតិ» និង «ប្រជា‌រាស្ត្រ» សំដៅទៅលើក្រុមមនុស្សតែមួយ។ ពាក្យថា «ប្រជាជាតិ» និង «​ប្រជា‌រាស្ត្រ» អាចតំណាងឲ្យអ្នកគ្រប់គ្រងរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ហេតុអ្វីបានជាមេដឹកនាំនៃប្រជាជាតិនានាកំពុងមានភាពច្របូកច្របល់ និងធ្វើផែនការដែលនឹងបរាជ័យ?» (សូមមើលៈ rc://*/ta/man/translate/figs-parallelism និងfigs-metonymy)

តើហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​ចលាចល ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

សំណួរទាំងនេះត្រូវបានប្រើ ដើម្បីបង្ហាញការភ្ញាក់ផ្អើលដែលមនុស្សកំពុងធ្វើអ្វីដែលខុស និងល្ងីល្ងើ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជាតិនានាកំពុងស្ថិតក្នុងភាពច្របូកច្របល់ ហើយប្រជាជនកំពុងរៀបចំផែនការដែលនឹងបរាជ័យ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

គឺជាប្រជាជាតិដែលកំពុងមានចលាចល

នេះប្រហែលជាមានន័យថា ប្រជាជាតិនានាកំពុងធ្វើឲ្យមានសម្លេងរំខាន និងខឹងស្ថានភាពចលាចល។

ផែនការនឹងបរាជ័យ

ទាំងនេះប្រហែលជាផែនការប្រឆាំងនឹងព្រះជាម្ចាស់ និងប្រជាជនរបស់ព្រះអង្គ។

ស្តេចនៅលើផែនដីឈររួមគ្នា...មេដឹកនាំឃុបឃិតគ្នា

ឃ្លាទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ឈរនៅជាមួយគ្នា

«ប្រមូលផ្តុំដើម្បីប្រយុទ្ធ» ឬ «រួបរួមនិងរៀបចំដើម្បីបះបោរ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូមឲ្យយើងហែកច្រវ៉ាក់...បោះច្រវ៉ាក់របស់ពួកគេ

ប្រជាជននៃប្រជាជាតិនានានិយាយអំពីព្រះអម្ចាស់ និងការគ្រប់គ្រងរបស់ព្រះមេស្ស៊ីដែលគ្រប់គ្រងលើពួកគេដូចជាជាប់ច្រវាក់ និងច្រវាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងគួរតែដោះលែងខ្លួនយើងពីការគ្រប់គ្រងរបស់ពួកគេ។ យើងមិនគួរអនុញ្ញាតឲ្យពួកគេគ្រប់គ្រងលើយើងទៀតទេ!» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-metaphor)