km_tn/pro/27/13.md

3.4 KiB

បើ​មាន​គេ​មក​ធានា​សង​បំណុល​ជំនួស​នរណា​ម្នាក់

នៅពេលផ្តល់ប្រាក់កម្ចី អ្នកឲ្យខ្ចីនឹងយកអ្វីមួយពីអ្នកខ្ចីដូចជាសម្លៀកបំពាក់ជាការធានានៃការសង។ គេនឹងប្រគល់វាវិញ បន្ទាប់ពីប្រាក់ត្រូវបានសង។ ប្រសិនបើអ្នកខ្ចីក្រពេកអ្នកផ្សេងអាចផ្តល់អ្វីមួយដល់អ្នកអោយខ្ចីជាការធានាសម្រាប់គេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនេះនៅក្នុងជំពូក ២០:១៥ ។ ការបកប្រែរបៀបផ្សេងទៀត: «យកសម្លៀកបំពាក់ទុកដើម្បីសុវត្តភាព ពីអ្នកដែលធានាថាអ្វីដែលជនបរទេសបានខ្ចីនឹងត្រូវសងវិញ» (សូមមើល: rc://*/ta/man/translate/figs-explicit)

​ជា​របស់​បញ្ចាំ

នេះមានន័យថានរណាម្នាក់ផ្តល់អ្វីមួយដល់អ្នកអោយខ្ចីជាការធានាថាអ្វីដែលគេបានខ្ចីនឹងត្រូវបង់សងវិញ។ សូមមើលពីរបៀបដែលបានបកប្រែក្នុង ២០:១៥ ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកណាបានធានាថាអ្វីដែលបានខ្ចីនឹងត្រូវសងវិញ» ឬ «អ្នកដែលបានសន្យាថានឹងសងប្រាក់កម្ចី»​ (សូមមើល: rc://*/ta/man/translate/figs-idiom)

ព្រោះ​គេ​បាន​ធានា​

«កាន់អ្វីមួយដោយការសន្យា» មានន័យថាធានាអ្វីមួយដែលនរណាម្នាក់បានផ្តល់ជាការសន្យា ឬធានាថាគេនឹងសងបំណុល។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក ២០:១៥ ។ ការបកប្រែរបៀបផ្សេងទៀត: «យកអាវរបស់គេជាការធានានៃការសង» (សូមមើល: rc://*/ta/man/translate/figs-idiom)

បើ​មាន​នរណា​ម្នាក់​ស្រែក​ឲ្យ​ពរ​អ្នក​ជិត​ខាង​របស់​ខ្លួន

«បើអ្នកណាអោយពរអ្នកជិតខាង»

គេ​ចាត់​ទុក​ការធ្វើ​បែប​នេះ​ជា​បណ្ដាសា​ទៅ​វិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកជិតខាងដែលនឹងពិចារណាថាពរនោះជាបណ្តាសា» (សូមមើល: rc://*/ta/man/translate/figs-activepassive)