km_tn/pro/26/27.md

3.8 KiB

អ្នក​ណា​ជីក​រណ្ដៅ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​រណ្ដៅ

មានន័យថា បុគ្គលនោះជីករណ្តៅជាអន្ទាក់ដើម្បីឲ្យមាននរណាម្នាក់ធ្លាក់ចូលក្នុងរណ្ដៅនោះ។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកណាជីករណ្តៅដើម្បីដាក់អន្ទាក់ ដើម្បីឲ្យនរណាម្នាក់នឹងធ្លាក់ចូល» ឬ «ប្រសិនបើអ្នកណាម្នាក់ជីករណ្តៅដើម្បីដាក់អន្ទាក់អ្នកណាម្នាក់ អ្នកដែលបានជីកនោះនឹងធ្លាក់ចូលទៅក្នុងរណ្តៅនោះដែរ» ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

អ្នក​ណា​ប្រមៀល​ថ្ម អ្នក​នោះ​នឹង​ត្រូវ​ថ្ម​រមៀល​កិន​វិញ

មានន័យថាមនុស្សនោះរុញដុំថ្មធំមួយ ដូច្នេះវានឹងរមៀលចុះពីលើភ្នំហើយកិននរណាម្នាក់នៅទីនោះ។ ការបកប្រែរបៀបផ្សេងទៀត: «ប្រសិនបើនរណាម្នាក់រុញដុំថ្មដើម្បីឲ្យវារំកិលចុះពីលើភ្នំ និងវាយកំទេចនរណាម្នាក់ដុំថ្មនឹងរមៀលមកលើគេជំនួសវិញ» ឬ «ប្រសិនបើមាននរណាម្នាក់យកដុំថ្មគប់ ដូច្នេះវានឹងធ្វើឲ្យនរណាម្នាក់ឈឺចាប់ជំនួសវិញ» (សូមមើល: rc://*/ta/man/translate/figs-explicit)

អណ្ដាត​ភូត​ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ

ឃ្លា «អណ្តាតនិយាយកុហក» តំណាងឲ្យមនុស្សដែលនិយាយកុហក។ ការបង្ក្រាបមនុស្សបណ្តាលឲ្យពួកគេមានបញ្ហា។ ការបកប្រែរបៀបផ្សេងទៀត: «មនុស្សដែលធ្លាប់បានគេកុហក និងស្អប់អ្នកដែលធ្លាប់ធ្វើឲ្យឈឺចាប់ដោយសារការកុហករបស់គេ»(សូមមើល: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

​មាត់​បញ្ចើច​តែង​តែ​បណ្ដាល​ឲ្យ​វិនាស

ឃ្លាថា «មាត់ដែលបព្ចើាច» តំណាងឲ្យមនុស្សដែលរុញច្រានមនុស្ស។ អាចមានន័យថា គឺ១) មនុស្សដែលរុញច្រានអ្នកដទៃបង្កបញ្ហា ឬ ២) មនុស្សដែលរុញច្រានអ្នកដទៃដើម្បីបំផ្លាញពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-synecdoche)

បញ្ចើច

សរសើរនរណាម្នាក់តាមរបៀបមិនស្មោះត្រង់ ឬ សរសើរនរណាម្នាក់អំពីរឿងមិនពិត