km_tn/pro/25/11.md

4.3 KiB
Raw Permalink Blame History

ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល គឺ​ដូច​ជា​ផ្លែ​ប៉ោមមាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់

ភាពល្អនៃ «ពាក្យដែលនិយាយនៅពេលវេលាសមស្រប» ត្រូវបានគេនិយាយថាជាសម្រស់ខាងរូបកាយរបស់ «ផ្លែប៉ោមមាសឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់» ។ ការបកប្រែភាគច្រើនបកប្រែពាក្យប្រៀបធៀបនេះជាគំរូ និងផ្លាស់ប្តូរលំដាប់ឃ្លា។ ការបកប្រែរបៀបផ្សេងទៀត: «ពាក្យមួយដែលនិយាយនៅពេលវេលាដែលត្រឹមត្រូវ គឹស្រស់ស្អាតដូចជាផ្លែប៉ោមមាសឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ផ្លែ​ប៉ោមមាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់

ជនជាតិអ៊ីស្រាអែលពីសម័យបុរាណមិនបានស្គាល់ផ្លែប៉ោមដែលមនុស្សភាគច្រើនស្គាល់សព្វថ្ងៃនេះទេ។ ន័យដែលអាចមាន គឺ១) «ផ្លែប៉ោម» គួរតែត្រូវបានបកប្រែជា «ការរចនា» ។ ការបកប្រែរបៀបផ្សេងទៀត: «ការរចនាមាសឆ្លាក់ទៅក្នុងចានប្រាក់» ឬ ២) «ផ្លែប៉ោម» សំដៅទៅលើផ្លែឈើមួយប្រភេទទៀតដែលមានពណ៌មាស ដែលមាននរណាម្នាក់ដាក់លើចានប្រាក់ ឬចាន។ ការបកប្រែរបៀបផ្សេងទៀត: «ផ្លែឈើពណ៌មាសដាក់ក្នុងចានប្រាក់»

ពាក្យ​សម្ដី​ដែល​និយាយ​

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «គឺជាសារដែលនរណាម្នាក់និយាយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដល់​ត្រចៀក​ដែល​ព្រម​ស្តាប់​តាម នោះ​ធៀប​ដូច​ជា​ក្រវិល​មាស និង​គ្រឿង​លម្អ​មាស​សុទ្ធ

តម្លៃ និងសារៈសំខាន់នៃ «ការស្តីបន្ទោសប្រកបដោយប្រាជ្ញា» ត្រូវបានគេនិយាយដូចជាមានភាពស្រស់ស្អាត និងមាសដែលមានតម្លៃ។ ការបកប្រែភាគច្រើនបកប្រែពាក្យប្រៀបធៀបនេះជាគំរូ និងផ្លាស់ប្តូរលំដាប់ឃ្លា។ ការបកប្រែរបៀបផ្សេងទៀត: «ការស្តីបន្ទោសដ៏ឈ្លាសវៃចំពោះត្រចៀកដែលស្តាប់គឺស្រស់ស្អាត និងមានតម្លៃដូចជាចិញ្ចៀន ឬគ្រឿងអលង្ការមាស» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ត្រចៀក​ដែល​ព្រម​ស្តាប់​តាម

ត្រចៀកគឺជាពាក្យប្រៀបធៀបម្រាប់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀត: «មនុស្សដែលមានឆន្ទៈក្នុងការស្តាប់» (សូមមើល: rc://*/ta/man/translate/figs-synecdoche)