km_tn/pro/20/27.md

3.6 KiB

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌អម្ចាស់ ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ

ឃ្លានេះនិយាយអំពីស្មារតីរបស់មនុស្សដូចជាចង្កៀង។ ស្មារតីរបស់មនុស្សជួយគេយល់ពីផ្នែកខាងក្នុងរបស់គេ។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់បានប្រទានវិញ្ញាណដល់យើងអោយយល់ពីជំរៅខ្លួនយើងដូចជាចង្កៀងធ្វើឲ្យអ្នកមើលឃើញនៅក្នុងទីងងឹត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ការ​ពារ​ស្តេច

ឃ្លានេះនិយាយពីសេចក្តីស្មោះត្រង់ ​និងសេចក្តីទុកចិត្តរបស់ស្តេចដូចជាពួកគេជាមនុស្សដែលការពារស្តេច។ ការបកប្រែរបៀបផ្សេងទៀត: «ស្តេចការពារខ្លួនដោយភាពស្មោះត្រង់ និងសេចក្តីទុកចិត្តនៃកិច្ចព្រមព្រៀង» (សូមមើល: rc://*/ta/man/translate/figs-personification)

រមែង​ការ​ពារ​ស្តេច

រក្សាស្តេចអោយរួចផុតពីគ្រោះថ្នាក់

ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​ដែរ

ឃ្លានេះនិយាយអំពីសេចក្តីស្រឡាញ់របស់ស្តេច ដូចជាមនុស្សដែលការពារការគ្រប់គ្រងរបស់ស្តេច។ ការបកប្រែរបៀបផ្សេងទៀត: «បល្ល័ង្ករបស់ព្រះអង្គត្រូវបានការពារដោយសេចក្តីស្រឡាញ់របស់ព្រះអង្គ»​ (សូមមើល: rc://*/ta/man/translate/figs-personification)

ហើយ​បល្ល័ង្ក‌រាជ្យ​របស់​ស្ដេច​ស្ថិត​ស្ថេរ​នៅ ដោយ‌សារ​សេចក្ដី​ស្រឡាញ់​ដែរ

នៅទីនេះឃ្លាថាការគ្រប់គ្រងរបស់ព្រះរាជាត្រូវបានគេហៅថា «បល្ល័ង្ក» របស់ព្រះអង្គ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ស្តេចមួយអង្គធានាថាព្រះអង្គនឹងគ្រប់គ្រងជាយូរមកហើយ ដោយបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])