km_tn/pro/20/23.md

2.6 KiB

ព្រះអម្ចាស់ស្អប់ជញ្ជីង ហើយការវាស់វែងដែលមិនត្រឹមត្រូវ ពីព្រោះការទាំងនោះមិនល្អ

ឃ្លាទាំងពីរនេះជាទូទៅមានន័យដូចគ្នា ហើយត្រូវបានបញ្ចូលគ្នាដើម្បីបញ្ជាក់ថាតើអាក្រក់យ៉ាងណា។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

ជំហាន​របស់​មនុស្ស ស្រេច​លើ​ព្រះ‌អម្ចាស់

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់ដឹកនាំជំហានរបស់មនុស្ស» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ជំហាន​របស់​មនុស្ស

នេះសំដៅទៅលើរឿងផ្សេងៗដែលមនុស្សធ្វើ។ ការបកប្រែរបៀបផ្សេងទៀត: «សកម្មភាពរបស់មនុស្សម្នាក់» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ដូច្នេះធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស យល់​ផ្លូវ​របស់​ខ្លួន​បាន?

ចម្លើយច្បាស់លាស់ គឺថាគេមិនអាចយល់វាបានទេ។សំណួរវោហានេះអាចត្រូវបានសរសេរជាប្រយោគ។ ការបកប្រែរបៀបផ្សេងទៀត: «ដូច្នេះមនុស្សម្នាក់មិនអាចយល់ពីផ្លូវរបស់គេទេ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

យល់​ផ្លូវ​របស់​ខ្លួន​បាន

នេះគឺជាពាក្យប្រៀបធៀប។ ឃ្លាថា «ផ្លូវ​របស់​ខ្លួន» ​សំដៅទៅលើជីវិតរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀត: «ដឹងថាតើហេតុអ្វីបានជារឿងខ្លះកើតឡើងក្នុងជីវិតរបស់គេ» ។ (សូមមើល: rc://*/ta/man/translate/figs-idiom)