km_tn/pro/20/05.md

2.9 KiB

គោលបំណងដែល​ក្នុង​ចិត្ត​មនុស្សដូចទឹកដែលជ្រៅ

ឃ្លានេះនិយាយអំពីការលំបាកក្នុងការស្វែងយល់ពីហេតុផលនៃសកម្មភាពរបស់មនុស្សម្នាក់ដោយប្រៀបធៀបការនេះទៅនឹងការលំបាកក្នុងការឈានដល់ទឹកនៅក្នុងអណ្តូងដ៏ជ្រៅ។ ការបកប្រែរបៀបផ្សេងទៀត: «ពិបាកក្នុងការយល់ពីគោលបំណងនៅក្នុងដួងចិត្តរបស់មនុស្ស ដូចជាការធ្លាក់ដល់ទឹកនៅក្នុងអណ្តូងដ៏ជ្រៅ» ឬ «គោលបំណងនៃដួងចិត្តមនុស្សគឺពិបាកយល់ណាស់» (សូមមើល: rc://*/ta/man/translate/figs-simile)

មនុស្ស​ដែល​មាន​យោបល់

«មនុស្សដែលបានយល់ដឹង» (UDB)

គេ​នឹង​ដង​ទឹកនោះចេញមក

ឃ្លានេះនិយាយពីការរកឃើញគោលបំណងនៃដួងចិត្តរបស់មនុស្សហាក់ដូចជាទឹកដែលហូរចេញពីអណ្តូងដ៏ជ្រៅ។ ការបកប្រែរបៀបផ្សេងទៀត: «នឹងធ្វើឲ្យគោលបំណងត្រូវបានគេដឹង» ឬ «នឹងដោះស្រាយគោលបំណងនេះចេញ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកសប្បុរស

«ស្មោះត្រង់» ឬ «គួរឲ្យទុកចិត្ត»

បាន​ប្រកាសថាពួកគេជាអ្នកសប្បុរស តើ​អ្នក​ណា​នឹង​រក​មនុស្ស​ដែលស្មោះ​ត្រង់​ម្នាក់​បាន?

ចម្លើយជាក់ច្បាស់គឺ «មានមនុស្សតិចណាស់ដែលអាចរកមនុស្សដូចនោះ» ។ សំណួរវោហាសាស្ត្រនេះអាចត្រូវបានសរសេរជាសេចក្តីប្រយោគមួយ។ ការបកប្រែរបៀបផ្សេងទៀត: «ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលអាចរកមនុស្សដែលស្មោះត្រង់» ឬ «ប៉ុន្តែពិបាកក្នុងការស្វែងរកមនុស្សដែលពិតជាស្មោះត្រង់» (សូមមើល: rc://*/ta/man/translate/figs-rquestion)