km_tn/pro/19/23.md

3.5 KiB

សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌អម្ចាស់ ដឹកនាំឲ្យបាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ នឹង​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ហើយក៏គ្មានសេចក្តីអាក្រក់

ឃ្លានេះមានន័យថាពួកគេនឹងរស់នៅបានយូរប្រសិនបើពួកគេគោរពដល់ព្រះអម្ចាស់។ អត្ថន័យពេញលេញនៃសេចក្តីប្រយោគនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀត: «អស់អ្នកដែលគោរពដល់ព្រះអម្ចាស់នឹងរស់នៅបានយូរ ​អ្នកណាលើកកិត្តិយសព្រះអម្ចាស់នឹងសព្វព្រះហឫទ័យ» (សូមមើល: rc://*/ta/man/translate/figs-explicit)

​អ្នក​ណា​ដែល​មាន​សេចក្ដី​នោះ

ពាក្យថា «សេចក្ដីនោះ» នៅទីនេះសំដៅទៅលើ «កិត្តិយសសម្រាប់ព្រះអម្ចាស់» .

នឹង​មាន​ចិត្ត​ស្កប់‌ស្កល់​ជា‌និច្ច ហើយក៏គ្មានសេចក្តីអាក្រក់ និងភាពអាម៉ាស់កើតឡើងដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «​ពេញចិត្ត គ្មានអ្វីនឹងធ្វើបាបគាត់បានទេ» ឬ «ពេញចិត្ត គាត់នឹងមានសុវត្ថិភាព» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មនុស្ស​ខ្ជិល​ច្រអូស​

សូមបកប្រែពាក្យនេះឲ្យដូចទៅនឹងដែលមានបានបកប្រែនៅក្នុងជំពូក ១០ៈ២៦។

ដល់ថ្នាក់ពេលបរិភោគអាហារ

«កំពុងជ្រលក់ដៃក្នុងចាន» ឬ «ដាក់ដៃរបស់គាត់នៅក្នុងចានរបស់គាត់» ។ នៅក្នុងវប្បធម៌ព្រះគម្ពីរមនុស្សតែងតែបរិភោគដោយដៃរបស់ពួកគេ ​ដូចដែលមនុស្សធ្វើនៅក្នុងវប្បធម៌ជាច្រើនសព្វថ្ងៃនេះ។

មិនចង់យកបាយដាក់ចូលមាត់ផង

គាត់មិនយកដៃទៅដាក់ក្នុងមាត់របស់គាត់ទេព្រោះគាត់ខ្ជិលពេក។ ការបកប្រែរបៀបផ្សេងទៀត: «ប៉ុន្តែគាត់ខ្ជិលពេកក្នុងការលើកដៃដាក់ចូលមាត់ដើម្បីចម្អែតខ្លួនឯង» (សូមមើល: rc://*/ta/man/translate/figs-explicit)