km_tn/pro/18/07.md

3.3 KiB

មាត់​របស់​មនុស្ស​ល្ងី‌ល្ងើ...​បបូរ​មាត់​

ឃ្លាទាំងពីរនេះសំដៅទៅលើអ្វីដែលមនុស្សល្ងីល្ងើនិយាយ។ ការបកប្រែរបៀបផ្សេងទៀត: «អ្វីដែលមនុស្សល្ងីល្ងើនិយាយ ... ដោយអ្វីដែលគេនិយាយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​វិនាស

«នឹងបំផ្លាញគេ»

ជា​អន្ទាក់​ដល់​ព្រលឹង​ខ្លួន​ដែរ

ឃ្លានេះនិយាយពីមនុស្សដែលបង្កបញ្ហា និងធ្វើឲ្យមានបញ្ហាដល់ខ្លួនឯងហាក់ដូចជាគេកំពុងដាក់អន្ទាក់ខ្លួនឯង ដូចជាអ្នកនោះដាក់អន្ទាក់សត្វ។ ការបកប្រែរបៀបផ្សេងទៀត: «គេនឹងបង្កបញ្ហាសំរាប់ខ្លួនឯង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពាក្យ​សម្ដី​របស់​មនុស្ស​អុជអាល ធៀប​ដូច​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​មួយ​ម៉ាត់

ឃ្លានេះនិយាយពីពាក្យសំដីនិយាយដើមគេជាការចង់ស្តាប់ ប្រៀបបានម្ហូបឆ្ងាញ់ដែលត្រូវបរិភោគ។ ការបកប្រែរបៀបផ្សេងទៀត: «ពាក្យដែលនិយាយដើមគេចង់ស្តាប់» ឬ (សូមមើល: rc://*/ta/man/translate/figs-simile)

ពាក្យ​សម្ដី​របស់​មនុស្ស​អុជអាល

ឃ្លានេះសំដៅទៅលើអ្វីដែលមនុស្សនិយាយដើមគេប្រាប់។ ការបកប្រែរបៀបផ្សេងទៀត: ​«ពាក្យដែលមនុស្សនិយាយដើមគេនិយាយ» (សូមមើល: rc://*/ta/man/translate/figs-possession)

មួយ​ម៉ាត់

ខាំអាហារជាតូចៗ

ដែល​បាន​ចូល​ទៅ​ក្នុង​ពោះនៃរាងកាយ

ឃ្លានេះនិយាយពីពាក្យសំដីនិយាយដើមគេចូលទៅក្នុងគំនិតរបស់មនុស្ស ហើយប៉ះពាល់ដល់គំនិតរបស់គេដូចវាជាអាហារដែលចូលទៅក្នុងក្រពះរបស់គេ។ ការបកប្រែរបៀបផ្សេងទៀត: «ហើយពាក្យសំដីនិយាយដើមគេចូលក្នុងគំនិតរបស់មនុស្ស ហើយប៉ះពាល់ដល់គំនិតរបស់គេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)