km_tn/pro/16/31.md

1.8 KiB

សក់​ស្កូវ​ជា​មកុដ​ដ៏​រុងរឿង

អ្នកនិពន្ធនិយាយអំពីសក់ស្កូវដូចជាវាជាមកុដ។ «សក់ស្កូវ» គឺជាពាក្យប្រៀបធៀបសម្រាប់វ័យចំណាស់។ ការបកប្រែរបៀបផ្សេងទៀត: «មនុស្សម្នាក់ដែលរស់នៅយូរល្មមនឹងមានសក់ស្កូវគឺដូចជាអ្នកដែលពាក់មកុដដ៏រុងរឿងនៅលើក្បាលរបស់គេ» (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ដែល​ទទួល​មកុដ​នេះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកដែលទទួលបានមកុដ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ចំណែក​មនុស្ស​ចេះ​ទប់​ចិត្ត

អ្នកនិពន្ធនិយាយអំពីមនុស្សម្នាក់ដែលអាចទប់កំហឹង និងអារម្មណ៍ផ្ទាល់ខ្លួនរបស់គេ ដូចជាគេបានគ្រប់គ្រងលើស្មារតីរបស់គេ ដូចជាស្តេចគ្រប់គ្រងប្រជាជនរបស់ទ្រង់។ ការបកប្រែរបៀបផ្សេងទៀត: «អ្នកដែលគ្រប់គ្រងកំហឹងរបស់គេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)