km_tn/pro/16/01.md

3.9 KiB

ផែនការនៃដូងចិត្តគឺមកពីមនុស្ស

ពាក្យថា «ដូងចិត្ត»​ នៅទីនេះតំណាងឲ្យគំនិត និងការគិតរបស់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀត: «មនុស្សម្នាក់បង្កើតផែនការនៅក្នុងគំនិតរបស់គេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សម្រាប់ព្រះអម្ចាស់ ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គវិញ

អាចមានន័យថា គឺ១) ព្រះអម្ចាស់មានព្រះបន្ទូលឆ្លើយតបនឹងផែនការរបស់មនុស្សម្នាក់ ដែលជាពាក្យប្រៀបធៀបដែលមានន័យថា ព្រះអម្ចាស់កំណត់លទ្ធផលនៃផែនការរបស់បុគ្គលនោះ ឬ ២) ព្រះអម្ចាស់អាចអោយមនុស្សម្នាក់និយាយពាក្យដែលព្រះអង្គបានធ្វើ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចម្លើយគឺមកពីព្រះបន្ទូលនៃព្រះអង្គ

ឃ្លានេះជាពាក្យប្រៀបធៀបសម្រាប់ពាក្យដែលមនុស្សម្នាក់និយាយ។ ការបកប្រែរបៀបផ្សេងទៀត: «ចម្លើយដែលព្រះអង្គមានព្រះបន្ទូល» (សូមមើល: rc://*/ta/man/translate/figs-metonymy)

មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ

ពាក្យថា «ភ្នែក» គឺជាការប្រៀបធៀបសម្រាប់ផ្លូវដែលមនុស្សម្នាក់គិតអំពីអ្វីដែលត្រូវ និងខុស។ អ្នកនិពន្ធនិយាយពីអ្វីដែលមនុស្សម្នាក់ធ្វើដូចជាមនុស្សនោះកំពុងដើរតាមផ្លូវមួយ។ ការបកប្រែរបៀបផ្សេងទៀត: «​មនុស្សម្នាក់គិតថាអ្វីគ្រប់យ៉ាងដែលគាត់ធ្វើគឺបរិសុទ្ធ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ព្រះ‌អម្ចាស់ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស

ពាក្យថា ​«​ចិត្ត​គំនិត» នៅទីនេះតំណាងឲ្យបំណងប្រាថ្នា និងបំណងប្រាថ្នារបស់មនុស្ស។ អ្នកនិពន្ធនិយាយអំពីព្រះអម្ចាស់ព្រះតម្រិះ និងវិនិច្ឆ័យសេចក្តីប៉ងប្រាថ្នា និងបំណងប្រាថ្នារបស់មនុស្សម្នាក់ដូចជា ព្រះអង្គកំពុងថ្លឹងថ្លែងស្មារតីរបស់មនុស្សនោះ។ ការបកប្រែរបៀបផ្សេងទៀត: «ព្រះអម្ចាស់វិនិច្ឆ័យលើបំណងរបស់មនុស្ស» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])